for your free time

- Advertisement -

Messi បន្តភាពមុតស្រួចរបស់ខ្លួន ខណៈ Atletico ឡើងឈរលើកំពូលតារាងវិញ

0 3

ខ្សែ​ប្រយុទ្ធ Lionel Messi បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ ខណៈ​ដែលក្រុម Barcelona បាន​ផ្តួលក្រុម Getafe ក្នុង​លទ្ធផល ៥-២ ដើម្បី​ឡើង​ឈរ​លេខ​៣ នៅលើ​តារាងក្រប​ខ័ណ្ឌ La Liga កាលពីថ្ងៃ​ព្រហស្បតិ៍ ដោយ​ដេញតាម​ពី​ក្រោយ​ក្រុម​ឈរលេខ​២ Real Madrid ២ពិន្ទុ​។ Messi បាន​រក​គ្រាប់បាល់​បើកឆាក​នៅ​ដើម​តង់ទី​១ នៅ​មុន​ពេល Getafe បាន​រកគ្រាប់បាល់​តាមស្មើវិញតាម​រយៈ​ការ​ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួន​ឯង​របស់​កីឡាករ Clement Lenglet​។

- Advertisement -

ការធ្វេស​ប្រហែស​រវាងខ្សែ​ការ​ពារ Sofian Chakla និង​អ្នក​ចាំទី David Soria បាន​ជួយ​ឲ្យក្រុម Barca រក្សា​ការនាំមុខ​របស់​ខ្លួន ហើយ Messi បាន​រក​គ្រាប់បាល់​ទី​២​របស់​គេ​នៅនាទី ទី​៣៣ ដើម្បី​ជួយ​ឲ្យ​ក្រុមខ្លួន​នាំ​មុខ ៣-១​។ គ្រាប់បាល់​​ស៊ុត​ប៉េណាល់ទី​របស់​កីឡាករ Enes Unal បាន​ជួយ​ឲ្យ​ក្រុម Getafe មាន​ក្តីសង្ឃឹម​ខ្លះ​មក​វិញ ប៉ុន្តែ គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពី​សំណាក់​កីឡាករ Ronald Araujo និង Antoine Griezmann បាន​បំពេញ​ជ័​យ​ជម្នះ​យ៉ាងកក់ក្តៅ​សម្រាប់​ក្រុមម្ចាស់ផ្ទះ​តែម្ត​ង​។ ក្រោយពី​បាន​ផ្តួលក្រុម Athletic Bilbao ដើម្បី​លើក​​ពាន Copa del Rey កាលពីចុងសប្តាហ៍មុន ក្រុម Barcelona បច្ចុប្បន្ន កំពុង​តែ​ប្រជែង​ដណ្តើម​ពាន​២ក្នុង​រដូវ​កាល​តែមួយ ដោយ​ដេញ​តាមពីក្រោយក្រុម Atletico Madrid ចំនួន​៥ពិន្ទុ ប៉ុន្តែ នៅ​សល់​ការ​ប្រកួត​១លើក​ទៀត​ក្នុង​ដៃ​។ ក្នុងការប្រកួត​មួយ​គូ​មុន​នេះ ក្រុម Atletico បាន​ផ្តួលក្រុម Huesca ក្នុងលទ្ធ​ផល ២-០ ដើម្បីកត់ត្រា​ជ័យ​ជម្នះ​ជាលើក​ទី​២​ជាប់​ៗ​គ្នា​ជាលើក​ដំបូង បើ​គិត​ចាប់​តាំងពី​ខែមករា៕

ប្រភព​​ព័ត៌​មាន៖ BBC

#188BETCAMBODIA #188BET

- Advertisement -

- Advertisement -

Leave A Reply

Your email address will not be published.