for your free time

- Advertisement -

Man City សម្លឹងរកការឈ្នះពាន Premier league ពេលប៉ះ Chelsea

0 4

ក្រុម Manchester City និង Chelsea នឹង​ត្រូវ​ប្រកួត​គ្នា​ដើម្បី​ដណ្តើម​ពានដ៏​ធំ​បំផុត​ក្នុង​កីឡាបាល់​ទាត់​កម្រិត​ក្លិប​​របស់​អឺ​រ៉ុប​នៅ​​ចុង​ខែ​នេះ ប៉ុន្តែ​ ក្លិប​ទាំង​២​នៅ​សល់​សមិទ្ធ​ផល​ជាច្រើន​ដែលត្រូវ​ដណ្តើម​យក នៅពេល​ដែលពួក​គេ​ជួប​គ្នា​ក្នុង​ជំនួប​សាក​ល្បង​នៅមុនពេល​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​ថ្ងៃ​សៅរ៍​។

- Advertisement -

Man City អាច​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ Premier League ជាលើក​ទី​៥​របស់​ខ្លួន​ក្នុង​រយៈពេល​១០​ឆ្នាំ ប្រសិន​បើ​ទទួល​ជ័យ​ជម្នះ ដើម្បី​ពង្រឹង​ទី​តាំង​របស់ខ្លួន​ក្នុង​នាម​ជា​ក្រុម​ខ្លាំង​នៅក្នុង​ក្រប​ខ័ណ្ឌកីឡាបាល់ទាត់​អង់គ្លេស ក្នុងរយៈពេល​១​ទសវត្សរ៍ចុងក្រោយ​នេះ បើ​គិត​ចាប់​តាំងពី​ទទួល​បាន​សាច់ប្រាក់​គាំទ្រ​ពី​មហា​សេដ្ឋ​ត្រកូល Abu Dhabi ដើម្បី​ក​សាង​ភាពខ្លាំង​របស់​ពួកគេ​លើ​ទីលាន​។ ការ​អភិវឌ្ឍ​របស់ Chelsea ក្រោម​ការ​ដឹកនាំ​របស់​លោក Thomas Tuchel បាន​ជួយ​ឲ្យ​ពួក​គេ​ឈាន​ទៅ​ប្រកួតក្នុងក្រប​ខ័ណ្ឌ Champions League ជាលើក​ទី​៣​របស់​ពួក​គេ បើ​គិត​ចាប់​តាំងពី ស្ថិតក្រោម​ការ​​កាន់​កាប់​របស់​លោក Roman Abramovich កាលពីឆ្នាំ​២០១៣​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា ក្រុម​តោ​ខៀវ នៅ​តែ​​ត្រូវ​ខិត​ខំ​បន្ថែម​ទៀតនៅ​រដូវ​កាល​នេះ ដោយ​សារ​តែ​ការ​ចាប់ផ្តើមមិន​បាន​ល្អ​ក្រោម​ការដឹកនាំ​របស់​លោក Frank Lampard ខណៈ​ដែល​ចំណាត់​ថ្នាក់​លេខ​៣​​របស់​ពួកគេ ដើម្បី​ឈ្នះ​កៅអី​ទៅលេងក្នុងក្រប​ខ័ណ្ឌ Champions League នៅ​រដូវ​កាល​ក្រោយ មិន​ទាន់​ធានា​បាននៅ​ឡើយ​ទេ​។ ក្រុម​របស់​លោក Tuchel កំពុង​តែ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​៤ លើ​តារាង Premier League ដោយ​នាំមុខ​៣ពិន្ទុ​លើក្រុម​ឈរលេខ​៥ West Ham​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

#188BETCAMBODIA #188BET

- Advertisement -

- Advertisement -

Leave A Reply

Your email address will not be published.