for your free time

- Advertisement -

Villarreal ធ្វើឲ្យ Arsenal ជួបរដូវកាលដ៏ជូរចត់ ដើម្បីទៅជួប Man Utd វគ្គផ្តាច់ព្រ័ត្រ

0 3

ក្រុម Villarreal នឹង​ត្រូវ​ប្រកួត​ជាមួយនឹងក្រុម Manchester United ក្នុង​ក្រប​ខ័ណ្ឌ Europa League វគ្គ​ផ្តាច់​ព្រ័ត្រ ក្រោយពី​ក្រុម​យក្ស​របស់​អេ​ស្ប៉ាញ​មួយនេះ បាន​បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ ០-០ នៅលើ​ទឹកដីក្រុម Arsenal កាលពីថ្ងៃ​ព្រហស្បតិ៍ ដើម្បី​រា​រាំង​មិន​ឲ្យក្រុមមកពីក្រប​ខ័ណ្ឌ Premier League ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុងក្រប​ខ័ណ្ឌ​អឺ​រ៉ុប​។

- Advertisement -

ខ្សែ​ប្រយុទ្ធ Pierre-Emerick Aubameyang បានស៊ុត​បាល់​ប៉ះ​បង្គោល​ទី​ចំនួន​២លើក ប៉ុន្តែ​ការ​រង​បរា​ជ័យ​ក្នុងលទ្ធ​ផល​ទាំង​២​ជើង ២-១ មានន័យ​ថា ក្រុម​កាំភ្លើង​ធំ នឹង​ត្រូវ​អវត្តមានក្នុងក្រប​ខ័ណ្ឌ Champions League ក្នុងរដូវកាល​ជាលើកទី​៥​ជាប់​ៗគ្នា​។ ដោយ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​៩ លើ​តារាង Premier League បច្ចុប្បន្ន ក្រុម Arsenal ប្រឈមមុខនឹង​ការ​មិនអាច​ឈ្នះ​កៅអី​ទៅលេងក្នុងក្រប​ខ័ណ្ឌ​អឺ​រ៉ុប ជាលើក​ទី​១ ក្នុង​រយៈពេល​២៦ឆ្នាំ​។ លោក Arteta បាន​ឲ្យ​ដឹង​ថា៖ «យើងពិត​ជា​​ខក​ចិត្ត​។ យើង​បាន​ព្យា​យាម​សព្វ​បែប​យ៉ាង​រហូត​ដល់​នាទី​ចុងក្រោយ​។ ខ្ញុំ​គិត​ថា យើង​ស័ក្កិ​សម​ក្នុងការ​ឈ្នះ​ការ​ប្រកួតនេះ ប៉ុន្តែ ភាព​ស្វិតស្វាញ​កំណត់ក្នុងការ​ប្រកួតនេះ​»​។ ខ្សែ​ប្រយុទ្ធ Edinson Cavani បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់​សម្រាប់ Man United ដែល​បាន​ឈាន​ទៅ​វគ្គ​បន្តក្នុង​លទ្ធ​ផល​ទាំង​២​ជើង ៨-៥ បើ​ទោះ​បី​ចាញ់​នៅ​ក្រៅ​ដីក្នុងលទ្ធ​ផល ៣-២ ក្រោម​ស្នា​ដៃក្រុម Roma ក៏ដោយ​៕

ប្រភព​ព័ត៌​មាន៖ AFP

- Advertisement -

- Advertisement -

Leave A Reply

Your email address will not be published.