for your free time

- Advertisement -

Chelsea, Liverpool និង Leicester ត្រូវការឈ្នះដូចគ្នាដើម្បីឈ្នះកៅអីក្នុង CL

2

ការ​ប្រជែង​​ដណ្តើម​កៅអី​ក្នុងក្រប​ខ័ណ្ឌ Champions League តាម​រយៈ​ចំណាត់​ថ្នាក់​​ក្នុង Premier League នៅ​រដូវ​កាល​នេះ នឹង​ឈានដល់​ការ​កាត់​សេចក្តីក្នុង​ដំណាក់កាល​ចុងក្រោយ​ នា​ចុងសប្តាហ៍​​នេះ​។ ក្រុម​​ខ្លាំង​៣ រួមមាន Chelsea, Liverpool និង Leicester នៅ​សល់​រយៈពេល​៩០នាទី​ទៀត​ដើម្បី​ប្រជែង​យកកៅអីក្នុងក្រប​ខ័ណ្ឌ Champions League នា​រដូវ​កាល​ក្រោយ​​។

- Advertisement -

ក្រុម​ម្ចាស់​ជើង​ឯក Manchester City បាន​ឈ្នះ​សិទ្ធិ​រួច​ជាស្រេច​សម្រាប់​ការ​ប្រកួត​វគ្គ​ចែកពូល​ក្នុង​រដូវ​កាល​ឆ្នាំ​២០២១-២០២២ រួម​ជាមួយនឹងក្រុម Manchester United ដែល​​មាន​សុវត្ថិភាពក្នុងការ​ដណ្តើម​បានលេខ​២​រួច​ជាស្រេច​។ ប៉ុន្តែ មាន​គម្លាត​ពី​គ្នា​ត្រឹម​តែ​១ពិន្ទុ​គត់​រវាងក្រុម​ឈរលេខ​៣ Chelsea និងក្រុម​ឈរលេខ​៥ Leicester​ ដែល​ស្ថិតនៅក្រោម Liverpool ដោយ​សារ​តែ​គ្រាប់បាល់​​។ ការមិនស្គាល់​ចាញ់​សោះ​ពី​ការ​ប្រកួត៩​លើក​ជាប់​ៗវគ្នា រួម​ទាំង​ការ​ឈ្នះ​ការ​ប្រកួត​៤​លើក​ចុងក្រោយ​របស់​ខ្លួន បាន​ជួយ​ឲ្យ​ក្រុម​របស់លោក Jurgen Klopp ឡើង​ឈរ​ពី​លើក្រុម​ Leicester ដោយ​សារ​តែ​មាន​គ្រាប់​បាល់​ច្រើនជាង​គេ​។ ការ​មាន​គ្រាប់បាល់​ច្រើន​ជាង​៤គ្រាប់ មានន័យ​ថា ប្រសិន​បើ Liverpool ផ្តួល​ក្រុម Crystal Palace នៅ​ថ្ងៃ​​អាទិត្យ ក្រុម Leicester ត្រូវ​តែ​ផ្តួលក្រុម Tottenham Hotspur តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ឲ្យ​បានច្រើន ដើម្បី​ឈ្នះ​កៅអី​ Champions League ជាលើក​ទី​២​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន​៕

ប្រភព​ព័ត៌​មាន៖ BBC

- Advertisement -

- Advertisement -

Comments are closed.