រឿងរ៉ាវទាំង7ដែលគួរឲ្យចងចាំបំផុតក្នុងប្រវត្តិសាស្ត្រ Euro
ស្របពេលនៅសល់រយៈពេលត្រឹមតែ10ថ្ងៃទៀតប៉ុណ្ណោះនៅមុនពេលយុទ្ធនាការ Euro 2020 ចាប់ផ្តើម 188BET នឹងនាំយកលោកអ្នកទៅចាប់អារម្មណ៍រឿងរ៉ាវដ៏គួរឲ្យចងចាំបំផុតក្នុងប្រត្តិសាស្ត្ររបស់ព្រឹត្តិការណ៍កីឡាបាល់ទាត់រយៈពេល4ឆ្នាំម្តងមួយនេះ។ ការប្រកួត Euro ឆ្នាំ2020 នឹងបើកយុទ្ធនាការរបស់ខ្លួននៅកីឡដ្ឋាន Stadio Olimpico នៅក្នុងទីក្រុងរ៉ូម នាថ្ងៃទី12 ខែមិថុនា នៅមុនពេលការចាប់ផ្តើមការប្រកួតនៅប្រទេសម្ចាស់ផ្ទះចំនួន11។ វគ្គផ្តាច់ព្រ័ត្រ នឹងរៀបចំឡើងនៅកីឡដ្ឋាន Wembley ក្នុងទីក្រុងឡុងដ៍ នាថ្ងៃទី12 ខែកក្កដា។ បារាំង អង់គ្លេស និងបែលហ្ស៊ិក អាចជាក្រុមមានក្តីសង្ឃឹមខ្ពស់ក្នុងការលើកពាន ប៉ុន្តែ អ្នកជំនាញថា អាចជាក្រុមផ្សេង។ ជាមួយគ្នានេះ ក្រុមព័រទុយហ្គាល់ គឺជាក្រុមម្ចាស់ការពារជើងឯក និងចង់ឃើញខ្សែប្រយុទ្ធរបស់ខ្លួន Cristiano Ronaldo បំបែកកំណត់ត្រាមួយផ្សេងទៀត។
ឆ្នាំ1960៖ ការចាប់ផ្តើមការប្រកួត Euro ជាលើកដំបូង
Euro 1960 ដែលកាលនោះត្រូវបានគេហៅថា European Nations’ Cup គឺជាព្រឹត្តិការណ៍ដំបូងគេ ដោយមានក្រុមចំនួន17 ប្រជែងដណ្តើមពាន ហើយក្នុងចំណោមនោះ ក្រុមចំនួន4បានទៅវគ្គផ្តាច់ព្រ័ត្រ។ វគ្គផ្តាច់ព្រ័ត្រដំបូងគេ បានប្រព្រឹត្តទៅនៅទីក្រុងប៉ារីស ដោយសហភាពសូវៀត បានផ្តួលក្រុមយូហ្គោស្លាវី ក្នុងវគ្គផ្តាច់ព្រ័ត្រ។
ឆ្នាំ1968៖ ការបោះកាក់ឲ្យក្រុមអ៊ីតាលីឈ្នះ
អ៊ីតាលី បានឈ្នះពាន Euro ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ។ មុននឹងឈានទៅវគ្គនេះ ពួកគេបានផ្តួលក្រុមយូហ្គោស្លាវី ក្នុងវគ្គ1/2ផ្តាច់ព្រ័ត្រ។ នោះគឺជាពេលមួយ មុននឹងមានការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី។ ក្រោយពីក្រុមអ៊ីតាលី និងសហភាពសូវៀត មិនអាចរកបានគ្រាប់បាល់បញ្ចូលទីដូចគ្នា ក្រោយពីលេងបាន120នាទី ការប្រកួតនេះត្រូវបានកាត់សេចក្តីដោយការបោះកាក់ ហើយអ៊ីតាលី ក៏បានឈ្នះ។
ឆ្នាំ1976៖ ការចាប់កំណើតនៃការស៊ុតបាល់ប៉េណាល់ទី Panenka
ក្នុងឆ្នាំ1976 ក្រុមឆេកូស្លូវ៉ាគី បានឈ្នះពាន ក្រោយពីយកឈ្នះក្រុមអាល្លឺម៉ង់ខាងលិច ក្នុងការស៊ុតបាល់ប៉េណាល់កាត់សេចក្តី។ ខ្សែបម្រើប្រយុទ្ធ Antonín Panenka បានបង្កើតភាពល្បីល្បាញតាមរយៈការស៊ុតបាល់ប៉េណាល់ទីដែលគេឲ្យឈ្មោះថា Panenka ដែលជាការស៊ុតបាល់ស្រាលៗបញ្ចូលទី ដើម្បីបញ្ឆោតអ្នកចាំទី។
ឆ្នាំ1988៖ គ្រាប់បាល់ (Valley) ដ៏អស្ចារ្យរបស់ Marco van Basten
នៅពេលដែលហូឡង់ បានលើកពាន Euro ជាលើកដំបូងរបស់ខ្លួនក្នុងឆ្នាំ1988 គ្រប់គ្នាតែងតែនឹកឃើញដល់គ្រាប់បាល់ដ៏អស្ចារ្យ (ការស៊ុតបាល់ចូលទី ពេលបាល់មិនទាន់ធ្លាក់ដល់ដី) របស់ Marco van Basten ក្នុងវគ្គផ្តាច់ព្រ័ត្រជាមួយនឹងសហភាពសូវៀត។
ឆ្នាំ1992៖ ការបង្កើតភាពអស្ចារ្យរបស់ក្រុមដាណឺម៉ាក
នៅឆ្នាំនោះ ដំបូងឡើយ ក្រុមដាណឺម៉ាក មិនបានឈ្នះសិទ្ធិទៅប្រកួតក្នុងជុំផ្តាច់ព្រ័ត្រឡើយ ប៉ុន្តែ ក្រុមយូហ្គោស្លាវី បានបាត់បង់សិទ្ធិ ដោយសារតែមានសង្គ្រាមស៊ីវិល និងការរំជើបរំជួល ដែលនាំឲ្យសិទ្ធិនេះ ធ្លាក់ទៅលើដាណឺម៉ាក តែម្តង។ រយៈពេលតិចជាង1សប្តាហ៍ ដាណឺម៉ាក ត្រូវបានគេផ្តល់សិទ្ធិនេះ និងបានលើកពាននៅប្រទេសស៊ុយអែត តែម្តង។
ឆ្នាំ1996៖ គ្រាប់បាល់មាស
ការប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងឆ្នាំ1996 រវាងក្រុមអាល្លឺម៉ង់ និងសាធារណៈរដ្ឋឆែក ត្រូវបានកាត់សេចក្តី នៅពេលដែលខ្សែប្រយុទ្ធវ័យ28ឆ្នាំ Oliver Bierhoff បានស៊ុតបាល់បញ្ចូលទីនៅនាទី ទី95ដែលគេហៅថា «គ្រាប់បាល់មាស» ដែលតម្រូវឲ្យការប្រកួតបញ្ចប់ភ្លាមៗ ក្នុងគម្រោងបន្ថែមម៉ោង 15នាទី2ដង។
2004ឆ្នាំ៖ ក្រិក ក្លាយជាក្រុមជើងឯក
នេះគឺជាការបង្កើតការភ្ញាក់ផ្អើលដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រ ក្រោយពីក្រិក បានផ្តួលក្រុមម្ចាស់ផ្ទះព័រទុយហ្គាល់ ក្នុងវគ្គផ្តាច់ព្រ័ត្រឆ្នាំ2004 ក្នុងទីក្រុង Lisbon។ ក្រិក ឈ្នះតែ1ប្រកួតគត់ក្នុងវគ្គចែកពូល មុននឹងផ្តួលព័រទុយហ្គាល់ 1-0 ក្នុងវគ្គផ្តាច់ព្រ័ត្រ៕
Comments are closed.