for your free time

- Advertisement -

Kane ថា ការចាញ់ក្នុង Euro ធ្វើឲ្យរូបគេបាត់បង់កម្លាំងកាយ និងស្មារតី

2

ខ្សែ​ប្រយុទ្ធ Harry Kane បាន​ទទួលស្គាល់​​ជាលើក​ដំបូង​គេ ភាព​ត្រដាប​ត្រដួស​នៅ​រដូវ​ក្តៅ បាន​​ធ្វើ​ឲ្យ​រូប​គេ​បាក់​ទឹក​ចិត្ត​​។ ប្រធានក្រុមនៃក្រុម​ជម្រើស​ជាតិ​អង់គ្លេស​រូបនេះ ដែលក៏​​មាន​បញ្ហា​ផ្នែក​កាយ​សម្បទា ដោយ​សារ​តែ​ការ​គ្មាន​ពេល​ហ្វឹក​ហាត់​មុន​បើក​រដូវ​កាល​នៅក្លិប Tottenham នោះ កំពុង​តែ​សម្លឹង​ឆ្ពោះ​ទៅកាន់​ការ​ប្រកួត​ជម្រុះ World Cup

- Advertisement -

របស់ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ជាមួយនឹងក្រុម​ជម្រើស​ជាតិ​អាល់​បានី នៅ​រាត្រីនេះ នាកីឡដ្ឋាន Wembley​។ ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ត្រូ​បាន​រា​រាំង​មិន​ឲ្យ​ឈ្នះពាន​រង្វាន់​ធំ​ជាលើក​ដំបូង​របស់ពួក​គេក្នុង​រយៈ​ពេល​៥១​ឆ្នាំ នៅពេល​ដែលពួកគេ​ចចាញ់​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី ដោយ​ការ​ស៊ុត​បាល់ប៉េណាល់ទី ក្រោយពី​បាន​បញ្ចប់ក្នុងលទ្ធផល​ស្មើ ១-១ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ នៃ​យុទ្ធនា​ការ Euro ឆ្នាំ​២០២០ នា​កីឡដ្ឋាន Wembley កាល​ពី​ខែកក្កដា​។ នេះ​គឺ​ជាការ​រង​បរា​ជ័យ​ដ៏ខកចិត្ត​សម្រាប់ Kane ដែល​បាន​សុបិន​ចង់​ក្លាយ​ជា​ប្រធានក្រុម​ជម្រើសជាតិ​អង់គ្លេស​ដំបូង​គេ​ក្នុងការ​ឈ្នះពាន បើ​គិត​ចាប់​តាំងពី​លោក Bobby Moore ធ្វើ​បាន​ក្នុង World Cup ឆ្នាំ​១៩៦៦​។ ដោយ​ហាក់ដូច​ជា​អស់កម្លាំង និងខ្វះនូវ​ភាព​មុតស្រួច Kane​ បាន​ស៊ុត​បាល់បញ្ចូល​ទី​ត្រឹម​តែ​១​គ្រាប់​គត់ ក្នុង​ការ​បង្ហាញខ្លួន​១០​លើកក្នុងក្រប​ខ័ណ្ឌ Premier League សម្រាប់​ Tottenham នៅ​រដូវ​កាល​នេះ ហើយ​បើ​សរុប​ទាំង​អស់ រូបគេ​បាន​ស៊ុត​បាល់បញ្ចូល​ទី​តែ​៧​គ្រាប់គត់ ក្នុង​ចំណោម​ការ​ប្រកួត​១៦​លើកក្នុង​រាល់​​យុទ្ធនាការ​ទាំងអស់​៕

ប្រភព​ព័ត៌​មាន៖ The Guardian

- Advertisement -

- Advertisement -

Comments are closed.