for your free time

- Advertisement -

លោក Klopp ប្រាប់​ក្រុម Liverpool មិន​ឲ្យ​ជឿ​ជាក់​លើខ្លួន​ឯង​ពេក​ពេល​ប៉ះ Porto

4

ក្រុមហង្សក្រហម Liverpool រំពឹង​ទុក​ថា ក្រុម​ Porto នឹងមានការ​លើក​ទឹកចិត្ត​ខ្ពស់​សម្រាប់ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​ចែកពូល នៅរាត្រីនេះ ហើយ​មិនត្រូវ​​មើល​ស្រាល​​គូប្រកួត​របស់ខ្លួន​ឡើយ បើ​ទោះ​បី​បាន​ឈ្នះ​កៅអី​ទៅលេង​​ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ​ក៏ដោយ​។

- Advertisement -

នេះ​បើយោង​ទៅ​តាមការ​បញ្ជាក់​របស់​លោក Jurgen Klopp កាលពីថ្ងៃ​អង្គារ​។​ Liverpool ដែលនាំមុខ​៧ពិន្ទុ​លើ​ក្រុម​លេខ​២ Porto ក្នុងពូល B បាន​កត់ត្រា​ជ័យ​ជម្នះ​យ៉ាង​ងាយក្នុងលទ្ធផល ៥-១ នៅ​លើ​ទឹកដីក្រុម Porto កាលពី​ខែ​កញ្ញា ខណៈ​ដែល​លោក Klopp បាន​បញ្ជាក់​ថា ក្រុម​របស់​ព័រ​ទុយ​ហ្គាល់​មួយ​នេះ នឹង​ស្រេក​ឃ្លាន​ក្នុងការ​សង​សឹក​ចំពោះ​ការ​រង​បរា​ជ័យ​ដ៏ធំ​របស់​ខ្លួន​។ លោក Klopp បាន​ឲ្យដឹងថា៖ «យើង​ដឹង​ថា គូ​ប្រកួត​របស់​យើង នឹង​មានការ​លើក​ទឹក​ចិត្ត​ខ្ពស់ក្នុងកម្រិត​ដ៏ខ្ពស់​បផុត​​សម្រាប់​ហេតុ​ផល​សំខាន់​២​។ ទី​១ យើង​បាន​ឈ្នះ​នៅក្រៅដី​ដែលពួក​គេមិន​រីក​រាយ ហើយទី​ដោយ​សារ​តែ​​ពួកគេ​មាន​ការ​ប្រកួត​ចុងក្រោយ​របស់ពួក​គេ​ជាមួយនឹងក្រុម Atletico Madrid​»​។ ក្រុម Atletico ដេញ​តាមពីក្រោយ Porto ១ពិន្ទុ ហើយនិង​ត្រូវ​ប៉ះ​ជាមួយនឹងក្រុម AC Milan ដែលកំពុង​តែ​ស្ថិតនៅ​បាត​តារាង​ ដោយមាន​១ពិន្ទុ ក្នុងការ​ប្រកួត​នៅ​រាត្រីនេះ ក្នុង​ពូល B​៕

ប្រភព​ព័ត៌មាន៖ Channel News Asia

- Advertisement -

- Advertisement -

Comments are closed.