for your free time

- Advertisement -

Bayern ធ្វើដំណើរទៅជួប Dortmund នៅចុងសប្តាហ៍នេះ ទាំងខ្វះនូវការជឿជាក់

0

ក្រុម Bayern Munich អា​ច​នឹង​​ខ្វះ​ការ​ផ្តោត​អារម្មណ៍​ពេល​ធ្វើ​ដំណើរទៅប្រកួត​ជាមួយនឹងក្រុម Borussia Dortmund ក្នុងក្រប​ខ័ណ្ឌ Bundesliga នៅ​ចុងសប្តាហ៍​នេះ ខណៈ​ដែល​បញ្ហា​ដ៏​ឈឺក្បាល​ជុំ​វិញ​ការ​ប្រឆាំង​នឹង​ម្ចាស់​ឧបត្ថម្ភ​របស់ក្លិប និង​បញ្ហា​ជាប់​ចត្តាឡីស័ក​របស់​ កីឡាករ កំពុង​តែ​ក្លាយ​ជា​ប្រធាន​បទក្តៅ​ នៅមុនពេលការ​ប្រកួតនេះ​។

- Advertisement -

សមា​ជិក​ជាច្រើន​របស់ក្លិប Bayern កាលពីសប្តាហ៍​មុន បាន​ធ្វើការ​តវ៉ានៅ AGM ប្រឆាំង​នឹង​កិច្ច​ព្រមព្រៀងធ្វើ​ជាម្ចាស់​​ឧបត្ថម្ភ​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍ Qatar Airways ជុំ​វិញ​កំណត់​ត្រានៃការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​ប្រទេស​អាស៊ី​កណ្តាល​មួយនេះ ស្រប​ពេល​ដែល​កីឡាករ​​ចំនួន​៦នាក់ បាន​ស្ថិតក្នុង​ចត្តា​ឡីស័ក ទាក់ទង​នឹង​វីរុសកូវីដ ១៩​។ កីឡាករ​ភាគច្រើន​ដែល​ជាប់ចត្តា​ឡីស័ក បាន​វិល​ទៅកាន់ក្រុម​​នេះវិញ ប៉ុន្តែ​ខ្សែ​បម្រើ Joshua Kimmich នឹង​អវត្តមាន​ក្នុងការ​ប្រកួតនៅ​រាត្រីថ្ងៃសៅរ៍ ដោយ​សារ​តែ​​ជាប់​ធ្វើ​ចត្តា​ឡីស័ក ក្រោយពី​តេស្ត​ឃើញ​លទ្ធផល​វិជ្ជ​មាន​​វីរុស​កូវីដ ១៩​។ ខ្សែ​បម្រើ​អន្តរ​ជាតិ​អាល្លឺម៉ង់ Kimmich ដែលមិនបាន​ចាក់​វ៉ាក់សាំង បាន​ស្ថិតចំ​ចំណុចកណ្តាលនៃការ​ពិភាក្សា​​លើការ​ចាក់​វ៉ាក់សាំង​កីឡាករ ក្នុងក្រប​ខ័ណ្ឌ Bundesliga​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

- Advertisement -

- Advertisement -

Comments are closed.