for your free time

- Advertisement -

លោក Ryu ថាកម្ពុជានឹងផ្តោត​លើការ​វាយ​សម្រុក​លើ​ឡាវ ដើម្បី​​រក​ឲ្យ​បាន​៣ពិន្ទុ​ថ្ងៃនេះ  

1

លោក Ryu Hirose បានបញ្ជាក់ក្នុងសន្និ​សីទ​សារ​ព័ត៌​មានកាលពីថ្ងៃ​អង្គារ​ថា ក្រុម​បាល់​ទាត់​ជម្រើស​ជាតិកម្ពុជា នឹង​ផ្តោតលើ​ការ​គ្រប់គ្រង​បាល់​ឲ្យ​បាន​ច្រើន និងបើក​ការ​វាយ​សម្រុក​ឲ្យ​ខ្លាំង ពេល​ប៉ះក្រុម​ជម្រើស​ជាតិ​ឡាវ ក្នុង​ព្រឹត្តិការណ៍ AFF Suzuki Cup ឆ្នាំ​២០២០ នាកីឡដ្ឋាន Bishan ប្រទេស​សិង្ហ​បុរី

- Advertisement -

នៅ​រសៀល​នេះ ចាប់​ពី​ម៉ោង​ ៤:៣០ តទៅ​។ ក្រោយពី​ចាញ់​ក្នុង​ការ​ប្រកួត​បើកឆាក​២លើក​ដំបូង​របស់​ខ្លួន​ក្នុង​ពូល B ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​​នៅ​រសៀលនេះ នឹង​ផ្តល់​នូវ​ការ​ជឿ​ជាក់​មួយ​សម្រាប់​ពួក​​គេក្នុងការ​មាន​ឱកាសដ៏ស្តួច​ស្តើង​ក្នុង​ការ​ទៅ​វគ្គបន្ត​ ស្រប​ពេល​ដែល​ការ​វាយ​សម្រុក​គឺ​ជា​​ផែន​ការ​ប្រកួត​របស់​លោក​ Ryu​។ គ្រូបង្វឹក​សញ្ជាតិ​ជប៉ុន​រូបនេះ បាន​ឲ្យ​ដឹងថា៖ «នេះ​គឺ​ជា​​ការ​ប្រកួត​មួយ​ដែល​យើង​មាន​ឱកាស​ដ៏ល្អ​ក្នុងការ​ឈ្នះជាលើក​ដំបូង​របស់​យើង ហើយ​គឺ​ជា​គោល​របស់​យើង​។ សម្រាប់​យើង​ វា​មាន​តុល្យ​ភាព​រវាង​តំបន់​ប្រយុទ្ធ​ និង​ការ​ពារ ប៉ុន្តែ យើង​ចង់​ដាក់សម្ពាធ​លើ​ទី​តាំង​ប្រយុទ្ធ ដើម្បី​គ្រប់គ្រង​បាល់​ឲ្យ​បានច្រើន​»។ លោក​បាន​បន្ថែម​ទៀត​ថា៖ «ការ​គ្រប់គ្រង​បាល់​​មិនមែន​តែនៅ​តំបន់​ប្រយុទ្ធ​ឡើយ ប៉ុន្តែ គ្រប់​តំបន់​ទាំងអស់​នៅលើ​ទីលាន​ប្រកួត​។ យើង​ចង់​​ចាប់ផ្តើម​រៀប​តាំង​ពី​តំបន់​ការ​ពារ និង​គ្រប់គ្រង់​ការ​ប្រកួតគ្រប់តំបន់​ទាង​អស់ នៅលើ​ទីលាន​ ពេលប្រកួត​ជាមួយ​គូ​ប្រជែង​ណាក៏ដោយ​»​៕

ប្រភព​ព័ត៌​មាន៖ AFF Suzuki Cup

- Advertisement -

- Advertisement -

Comments are closed.