Arsenal ទម្លាក់ក្រុម West Ham ពីតំណែងលេខ4 ក្រោយពីឈ្នះដ៏កក់ក្តៅ
ក្រុមកាំភ្លើងធំ Arsenal បានឡើងឈរពីលើក្រុម West Ham ក្រោយពីបានឡើងឈរក្នុងលេខ4 ជាបណ្តោះអាសន្នក្នុងក្របខ័ណ្ឌ Premier League តាមរយៈការយកឈ្នះក្នុងលទ្ធផល 2-0 ក្នុងការប្រកួតដ៏រំភើប នាកីឡដ្ឋាន Emirates កាលពីថ្ងៃពុធ។ កីឡាករ Gabriel Martinelli បានស៊ុតបាល់បញ្ចូលទីបើកឆាក
នៅតង់ទី2នៅមុនពេលកីឡាករបម្រុង Emile Smith Rowe បំពេញជ័យជម្នះសម្រាប់ក្រុមកាំភ្លើងធំនៅជិតបញ្ចប់ការប្រកួត។ Arsenal នាំមុខ1ពិន្ទុលើក្រុមឈរលេខ5 West Ham ក្រោយពីឈ្នះ2លើកជាប់ៗគ្នា ដើម្បីកាត់បន្ថយភាពចម្រូងចម្រាស់ជុំវិញការសម្រេចចិត្តរបស់លោក Mikel Arteta ក្នុងការដកហូតតំណែងប្រធានក្រុមពីខ្សែប្រយុទ្ធអន្តរជាតិកាបុង Pierre-Emerick Aubameyang។ ក្រុមរបស់លោក Arteta ស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង4 នៅដំណាក់នេះ ជាលើកដំបូង ក្នុងរយៈពេល2ឆ្នាំកន្លះ។ នេះគឺជាការផ្លាស់ប្តូរជោគវាសនាដ៏គួរឲ្យកត់សម្គាល់មួយ ក្រោយពី Arsenal ចាញ់ការប្រកួតក្របខ័ណ្ឌលីក3លើកជាលើកដំបូងក្នុងរយៈពេល67ឆ្នាំ៕
ប្រភពព័ត៌មាន៖ BBC
Comments are closed.