for your free time

- Advertisement -

គ្រូបង្វឹក​កម្ពុជា ជំ​រុញ​ឲ្យ​កូន​ក្រុម​បន្ត​លេង​ដោយការ​ជឿជាក់​ពេល​ប៉ះ វៀត​ណាម ក្រោយ​ផ្តួល ឡាវ

2

លោក Ryu Hirose គ្រូបង្វឹក​នៃក្រុម​បាល់ទាត់​ជម្រើសជាតិកម្ពុជា បាន​ចាត់​ទុក​ការ​ដណ្តើម​បាន​​ជ័យ​ជម្នះ​ក្នុង​លទ្ធផល ៣-០ ក្នុងការ​ប្រកួត​ជុំ​ទី​៣​ក្នុង​ពូល B នា​ព្រឹត្តិការណ៍ AFF Suzuki Cup ឆ្នាំ​២០២០ នា​កីឡដ្ឋាន Bishan ក្នុង​ប្រទេស​សិង្ហ​បុរី កាលពីថ្ងៃពុធ និង​បាន​ជំ​រុញ​ឲ្យ​ក្រុម​គោ​ព្រៃ​របស់លោក បន្ត​ទម្រង់លេង​បែបនេះ​​​។

- Advertisement -

គ្រាប់បាល់​​ស៊ុត​បញ្ចូល​ទី​២​គ្រាប់នៅ​តង់ទី​១​ពី​ខ្សែ​ប្រយុទ្ធ​ចាន់ វឌ្ឍ​នាកា និងគ្រាប់​ទៀត​១​កីឡាករ​សៀង ចន្ធា បាន​បំពេញ​​ជ័យ​ជម្នះ​ជាលើក​ដំបូង​សម្រាប់​ក្រុម​កម្ពុជា ក្នុង​ព្រឹត្តិការណ៍​ប្រចាំ​តំបន់នេះតែម្តង​។ ទោះ​បី​ជា​យ៉ាង​ណា ក្រុម​ជម្រើស​ជាតិកម្ពុជា គួរ​តែ​​អាច​រកបាន​គ្រាប់បាល់ច្រើន​ជាង​នេះ ក្រោយពី​បាន​បង្កើត​ឱកាស​ជាច្រើន​ទាំងនៅ​ក្នុង​តង់ទី​១ និង​តង់ទី​២​។ លោក Hirose បាន​ចាត់ទុក​ជ័យជម្នះនេះ គឺ​ជា​ការ​បោះ​ជំហាន​ទៅមុខ​​​មួយ​ជំហាន​ទៀតក្នុង​បដិវត្តន៍​របស់​ក្រុម​លោក​។ លោក​បាន​ឲ្យ​ដឹងថា៖ «ខ្ញុំពិត​ជារីក​រាយ​ណាស់ចំពោះការ​ឈ្នះនេះ ហើយ​នេះគឺ​ជាការ​ប្រកួត​មួយ​ដែល​យើង​អាច​រក្សា​ការគ្រប់គ្រង់​បាល់​បានច្រើន​​។ យើង​ក៏​បាន​ស៊ុត​បាល់បញ្ចូល​ទី​យ៉ាងល្អ និង​ការ​ពារ​មិន​ឲ្យ​មាន​គ្រាប់​ចូល​ទី​របស់​ខ្លួនផងដែរ​។ គ្រូបង្វឹក​សញ្ជាតិ​ជប៉ុន​រូបនេះ បាន​បន្ថែម​ទៀត​ថា៖ «យើង​ចង់​រក្សា​ការ​គ្រប់គ្រង​បាល់​ឲ្យ​បាន​ច្រើន ស៊ុត​បាល់បញ្ចូលទី និងលេង​ក្នុង​ខ្សែ​បន្ទាត់​ខ្ពស់ ដោយ​មិន​ខ្វល់​ពី​គូ​ប្រកួត ហើយ​យើង​នឹង​បន្ត​ធ្វើ​បែបនេះ ក្នុងការ​ប្រកួត​ចុងក្រោយ​របស់​យើង​ពេល​ប៉ះ​វៀត​ណាម​»​៕

ប្រភព​ព័ត៌មាន៖ AFF Suzuki Cup

- Advertisement -

- Advertisement -

Comments are closed.