for your free time

- Advertisement -

Salah បន្ត​រក​បាន​គ្រាប់បាល់ ខណៈ Liverpool វាយ​បក​ផ្តួល Newcastle

3

ខ្សែ​ប្រយុទ្ធ Mohamed Salah​ បាន​រក​គ្រាប់បាល់​ទី​22​របស់គេនៅ​រដូវកាលនេះ ខណៈ​ដែលក្រុម Liverpool បានកាត់​បន្ថយ​គម្លាត​តាមពីក្រោយ​ក្រុម​កំពុង​នាំមុខ Manchester City មក​នៅ​ត្រឹម​1ពិន្ទុ លើ​តារាងក្រប​ខ័ណ្ឌ Premier League ក្រោយពី​បានយកឈ្នះលើក្រុម Newcastle 3-1 កាលពីថ្ងៃព្រហស្បតិ៍​។

- Advertisement -

Liverpool បាន​អវត្តមាន Virgil van Dijk និង Fabinho ដោយ​សារ​តែករណីឆ្លង​កូវិដ 19 នៅមុន​ពេល​​ការ​ប្រកួត ខណៈ​ដែល​ ការ​ផ្ទុះ​ការ​ឆ្លង​ជាថ្មីនៅ​អង់គ្លេស កំពុង​តែ​គំរាមដល់​ការ​ផ្អាក​ការ​ប្រកួតនៅ​រដូវកាលនេះ​។ Liverpool បានជួប​ភាព​ស្រឡាំង​កាំង​នៅ​ដើម​តង់​ នៅពេល​ដែលកីឡាករ Jonjo Shelvey បាន​រក​គ្រាប់បាល់​បើកឆាក នៅពេលប្រកួត​ជាមួយនឹង​អតីត​ក្លិប​​រប់សគេ ក្រោយពី​លេង​បាន​ត្រឹម​តែ​7នាទី​។ ប៉ុន្តែ Newcastle នៅ​តែ​ឡើង​មិន​រួច​ពីតំបន់​កាត់ចោល ខណៈ​ដែលគ្រាប់បាល់​ស៊ុត​បញ្ចូល​ទីពីកីឡាករ Diogo Jota និង Mohamed Salah បានផ្លាស់ប្តូរការ​ប្រកួត​វិញ នៅមុន​ពេល​​បញ្ចប់​តង់ទី​1​។ គ្រាប់បាល់​ស៊ុត​បញ្ចូល​ទី​យ៉ាងល្អពី Alexander-Arnold នៅ​រយៈពេល​4នាទី​ចុងក្រោយ បាន​បំពេញ​ជ័យ​ជម្នះ​8​លើក​ជាប់​ៗ​គ្នា​សម្រាប់ក្រុម​របស់​លោក Jurgen Klopp តែម្តង ខណៈ​ដែលពួក​គេ​តាមពីក្រោយ​ក្រុម Manchester City ត្រឹម​តែ​1ពិន្ទុ​គត់​៕

ប្រភព​ព័ត៌​មាន៖ BBC

- Advertisement -

- Advertisement -

Comments are closed.