Liverpool រិះគន់កម្មវិធីប្រកួត អំឡុងរដូវបុណ្យណូអែល និងចូលឆ្នាំថ្មី
លោក Pep Lijnders ជំនួយការគ្រូបង្វឹកនៅក្លិប Liverpool បានចេញនូវការតាស់តឿនមួយ ជុំវិញតម្រូវការបន្ទាន់លើកីឡាករដែលកំពុងតែមានភាពរឹងមាំ។ ក្រុមរបស់លោក Jurgen Klopp គឺជាក្រុមមួយក្នុងចំណោមក្រុមទាំង8 ដែលត្រូវលេងក្នុងការប្រកួតពាន League Cup វគ្គ8ក្រុមចុងក្រោយ នៅសប្តាហ៍នេះ
ដើម្បីទៅលើកម្មវិធីប្រកួតដ៏មមាញឹក នៃក្របខ័ណ្ឌលីកនារដូវបុណ្យណូអែល និងចូលឆ្នាំថ្មី។ ក្រុម Liverpool បានបញ្ចប់ក្នុងលទ្ធផលស្មើ 2-2 ជាមួយនឹងក្រុម Tottenham Hotspur កាលពីថ្ងៃអាទិត្យ ក្នុងការប្រកួតក្របខ័ណ្ឌលីក ហើយនិងត្រូវប៉ះក្រុម Leicester City លើទឹកដីខ្លួនឯងនារាត្រីនេះ ក្នុងវគ្គ8ក្រុមចុងក្រោយនៃពាន League Cup។ ប៉ុន្តែ ទាំងក្របខ័ណ្ឌ Premier League និងលីកកីឡាបាល់ទាត់អង់គ្លេស (EFL) បានប្រកាសកាលពីថ្ងៃចន្ទថា កម្មវិធីប្រកួតអំឡុងពេលរដូវបុណ្យទាន នឹងប្រព្រឹត្តទៅជាធម្មតា តាមការគ្រោងទុក បើទោះបីមានការផ្ទុះករណីឆ្លងកូវីដ 19 ក៏ដោយ។ លោក Lijnders បានប្រាប់អ្នកយកព័ត៌មានថា៖ «យើងតែងផ្តល់នូវការណែនាំរបស់យើង និងផ្តល់មតិយោបល់ដ៏ស្មោះត្រង់របស់យើង ដើម្បីលើកកម្ពស់គុណភាពនៃការប្រកួត។ នេះគឺជាអ្វីដែលយើងបានធ្វើក្នុងកិច្ចប្រជុំកាលពីថ្ងៃចន្ទ។ យើងពេញចិត្តភាពស្វិតស្វាញ ប៉ុន្តែ យើងទាំងអស់គ្នាត្រូវតែគោរពការវិវឌ្ឍទៅស្ថានភាពដើមវិញ។ យើងគិតថា វាជារឿងមិនសមហេតុផលដែលយើងត្រូវលេងការប្រកួត បន្ទាប់ពីសម្រាកបាន48ម៉ោង»៕
ប្រភពព័ត៌មាន៖ Channel News Asia
Comments are closed.