ការប្រកួតរវាង Liverpool និង Leeds ត្រូវបានពន្យារពេលដោយសារតែកូវីដ
ក្របខ័ណ្ឌ Premier League បានពន្យារពេលការប្រកួតរបស់ក្រុម Liverpool ជាមួយនឹងក្រុម Leeds United និងការប្រកួតរេវាងក្រុម Wolves និង Watford ដោយសារតែបញ្ហាឆ្លងកូវីដ 19 ក្នុងក្លិបទាំងនេះ។ ការប្រកួតទាំង2គូ ត្រូវបានគ្រោងរៀបចំឡើងនៅថ្ងៃអាទិត្យ ទី26 ខែធ្នូ ប៉ុន្តែ ត្រូវបានពន្យារពេល
ក្រោយពីមានសំណើពីក្លិប Leeds និង Watford។ ក្របខ័ណ្ឌ Premier League បានបញ្ជាក់ថា Leeds មិនអាចលេងបានឡើយ ដោយសារតែកីឡាករជាច្រើនរបស់ខ្លួនបានឆ្លងកូវីដ 19 បញ្ហារបួសកីឡាករ និងការមានជំងឺ។ ស្របពេលជាមួយគ្នានេះ លោក Rafael Benitez គ្រូបង្វឹករបស់ Everton បានបញ្ជាក់ថា លោកមានការភ្ញាក់ផ្អើលដែលការប្រកួតរបស់ក្រុមលោកជាមួយនឹងក្រុម Burnley នៅតែត្រូវប្រកួតជាធម្មតា។ Everton បានលេងការប្រកួតជាលើកចុងក្រោយរបស់ខ្លួនកាលពីថ្ងៃទី16 ខែធ្នូ នៅពេលនោះពួកគេបានបញ្ចប់ក្នុងលទ្ធផលស្មើ 1-1 ជាមួយនឹងក្រុម Chelsea នៅមុនពេលការប្រកួតរបស់ពួកគេកាលកាលពីថ្ងៃទី19 ខែធ្នូ ជាមួយនឹងក្រុម Leicester City ត្រូវបានពន្យារពេលដោយសារតែករណីឆ្លងកូវីដ ១៩ ក្នុងក្លិប Leicester៕
ប្រភពព័ត៌មាន៖ BBC
Comments are closed.