for your free time

- Advertisement -

ការប្រកួតរវាង Liverpool និង Leeds ត្រូវបានពន្យារពេលដោយសារតែកូវីដ

1

ក្រប​ខ័ណ្ឌ Premier League បាន​ពន្យារ​ពេល​ការ​ប្រកួត​របស់ក្រុម Liverpool ជាមួយនឹងក្រុម Leeds United និង​ការ​ប្រកួត​រេវាងក្រុម Wolves និង Watford ដោយ​សារ​តែ​បញ្ហា​ឆ្លង​កូវីដ 19 ក្នុងក្លិប​ទាំង​នេះ​។ ការ​ប្រកួត​ទាំង​2​គូ ត្រូវ​បានគ្រោង​រៀប​ចំឡើងនៅថ្ងៃ​អាទិត្យ ទី​26 ខែធ្នូ ប៉ុន្តែ ត្រូវ​បាន​ពន្យារ​ពេល

- Advertisement -

ក្រោយពី​មាន​សំណើ​ពីក្លិប Leeds និង Watford​។ ក្រប​ខ័ណ្ឌ Premier League បានប​ញ្ជាក់ថា Leeds មិនអាច​លេង​បាន​ឡើយ ដោយ​សារ​តែ​​កីឡាករ​ជាច្រើន​របស់ខ្លួន​បាន​ឆ្លងកូវីដ 19 បញ្ហា​របួស​កីឡាករ និង​ការ​មាន​ជំ​ងឺ​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ លោក Rafael Benitez គ្រូបង្វឹក​របស់ Everton បាន​បញ្ជាក់ថា លោកមានការ​ភ្ញាក់ផ្អើល​ដែល​ការ​ប្រកួត​របស់ក្រុម​លោក​ជាមួយ​នឹងក្រុម Burnley នៅ​តែ​ត្រូវ​ប្រកួត​​ជា​ធម្ម​តា​។ Everton បាន​លេង​ការ​ប្រកួត​ជាលើក​ចុងក្រោយ​របស់ខ្លួន​​កាលពីថ្ងៃ​ទី​16 ខែ​ធ្នូ នៅពេល​នោះពួកគេ​បានប​ញ្ចប់ក្នុងលទ្ធផល​ស្មើ 1-1 ជាមួយនឹងក្រុម Chelsea នៅមុន​ពេល​ការ​ប្រកួត​របស់​ពួកគេកាល​កាលពីថ្ងៃ​ទី​19 ខែធ្នូ ជាមួយនឹងក្រុម Leicester City ត្រូវ​បាន​ពន្យារ​ពេល​ដោយ​សារ​តែ​ករណីឆ្លង​កូវីដ ១៩ ក្នុងក្លិប Leicester៕

ប្រភព​ព័ត៌មាន៖ BBC

- Advertisement -

- Advertisement -

Comments are closed.