for your free time

- Advertisement -

Forest ទម្លាក់ Arsenal ពី FA Cup ខណៈ Liverpool គេចផុតពីការធ្លាក់ចេញ

3

ក្រុម Nottingham Forest បាន​ទម្លាក់ក្រុម​ម្ចាស់​ជើង​​ឯក​14សម័យ​កាល Arsenal ឲ្យ​ធ្លាក់​ចេញពី​ពាន FA Cup តាមរយៈ​ការយកឈ្នះ 1-0 កាលពីថ្ងៃអាទិត្យ ក្រោយពីក្រុម Tottenham និង Liverpool បានគេចផុត​ពីការ​ខកចិត្ត​ដូចគ្នា​ក្នុងការ​ប្រកួត​ជុំ​ទី​3 ពេល​ប៉ះក្រុម​ដែល​ស្ថិតក្នុងក្រប​ខ័ណ្ឌ​ទាប​ជាង​។

- Advertisement -

នេះ​មិនមែន​ជាលើក​ដំបូង​ឡើយ​ដែលក្រុម Nottingham Forest បានទម្លាក់ក្រុម Arsenal ក្នុង FA Cup ខណៈ​ដែលពួកគេ​ក៏​បានយកឈ្នះ​លើក្រុម​កាំភ្លើង​ធំ​កាលពីឆ្នាំ​2018 ក្នុងការ​ប្រកួត​ជុំ​ទី​3ផង​ដែរ​។ លោក Steve Cooper គ្រូបង្វឹក​របស់ក្រុម Nottingham Forest បាន​ឲ្យដឹងថា៖ «ខ្ញុំ​ពិត​ជាមានមោទ​នភាព​ដោយ​សារ​តែ​កូនក្រុម​របស់​ខ្ញុំ​ណាស់ និង​ពេញ​ចិត្ត​នឹង​ទម្រង់លេង​របស់​ពួក​គេ​។ វា​​ជា​រឿង​ដ៏អស្ចារ្យ​ក្នុងការ​ទៅ​វគ្គ​បន្ត ហើយ​ខ្ញុំ​សង្ឃឹម​ថា ពេល​នេះ កីឡាករ​ពិត​ជា​ជឿជាក់​លើអ្វី​ដែលពួក​យើង​កំពុង​តែ​ធ្វើ​»​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រុម Liverpool បាន​វាយ​បក​ពីការ​ដេញតាម​ពីក្រោយ​១​គ្រាប់ ដើម្បីយកឈ្នះ​ក្នុងលទ្ធផល 4-1 លើ​ក្រុម Shrewsbury Town ស្រប​ពេល​ដែល​ក្រុម Tottenham បាន​ដេញ​តាមពីក្រោយ​រហូត​ដល់​នាទី ទី​74 ក្នុងការ​ប្រកួតលើ​ទឹកដីខ្លួន​ឯង មុន​នឹង​ផ្តួលក្រុម​ Morecambe ក្នុង​លទ្ធផល 3-1៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

- Advertisement -

- Advertisement -

Comments are closed.