តារាឆ្នើម Mane របស់ Liverpool ជួយឲ្យ សេណេហ្គាល់ ឈ្នះថ្ងៃបើកឆាក
គ្រាប់បាល់ប៉េណាល់ទីរបស់ Sadio Mane នៅនាទីបន្ថែម បានជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិសេណេហ្គាល់ យកឈ្នះលើក្រុមជម្រើសជាតិហ្ស៊ីមបាវ៉េ ក្នុងលទ្ធផល 1-0 ក្នុងការប្រកួតបើកឆាកក្នុងពូល B ក្នុងព្រឹត្តិការណ៍ Africa Cup of Nations កាលពីថ្ងៃចន្ទ។ ស្របពេលជាមួយគ្នានេះ Sofiane Boufal
ក៏រកបានគ្រាប់បាល់បញ្ចូលទីផងដែរ ក្នុងពេលក្រុមជម្រើសជាតិម៉ារ៉ុក យកឈ្នះលើក្រុមជម្រើសជាតិហ្គាណា ក្នុងលទ្ធផល 1-0 ក្នុងការប្រកួតបើកឆាកក្នុងពូល C។ ក្នុងការប្រកួតពូល B 1គូទៀត ក្រុមជម្រើសជាតិហ្គីណេ បានយកឈ្នះលើក្រុមម៉ាឡាវី 1-0 តាមរយៈគ្រាប់បាល់របស់កីឡាករ Issiaga Sylla នៅនាទី ទី35 ក្នុងការប្រកួតក្រោមកម្តៅថ្ងៃ30អង្សាសេ ក្នុងទីក្រុង Bafoussam។ លទ្ធផលនេះ បានរក្សាការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល 1-0 ក្នុងយុទ្ធនាការមួយដែលបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ ក្រោយពីត្រូវបានពន្យារពេលអស់រយៈពេល1ឆ្នាំ ដោយសារតែការផ្ទុះការឆ្លងកូវីដ19៕
ប្រភពព័ត៌មាន៖ BBC
Comments are closed.