Liverpool ជួបការខកចិត្ត ក្នុង League Cup ពេលគ្មានតារាឆ្នើម Salah
ក្រុមហ្សក្រហម Liverpool បានជួបការខកចិត្តក្រោមស្នាដៃក្រុមនៅសល់សមាជិកត្រឹមតែ10នាក់ Arsenal ក្នុងពេលបញ្ចប់ក្នុងលទ្ធលស្មើ 0-0 ក្នុងការប្រកួតពាន League Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី1 កាលពីថ្ងៃព្រហស្បតិ៍ នាកីឡដ្ឋាន Anfield ក្នុងពេលអវត្តមានតារាឆ្នើម Mohamed Salah ស្របពេលដែលក្រុមភ្ញៀវ
បានការពារយ៉ាងរឹងមាំ ក្រោយពី Granit Xhaka រងពិន័យកាតក្រហម។ ខ្សែបម្រើអន្តរជាតិស្វ៊ីស Xhaka បានរងពិន័យកាតក្រហម នៅនាទី ទី24 សម្រាប់ការលើកជើងខ្ពស់ពេកដើម្បីដណ្តើមបាល់ពី Diogo Jota ក្បែរតំបន់គ្រោះថ្នាក់ ដែលធ្វើឲ្យចំត្រូវពោះរបស់ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់រូបនេះ និងធ្វើឲ្យរូបគេបាត់បង់ឱកាសរកគ្រាប់បាល់។ Salah នឹងអវត្តមានរហូតដល់ដាច់ខែនេះ ខណៈដែលរូបគេត្រូវបំពេញកាតព្វកិច្ចជាមួយនឹងក្រុមជម្រើសជាតិរបស់គេ ក្នុងព្រឹត្តិការណ៍ Africa Cup of Nations។ ប៉ុន្តែ ក៏មានការសង្ស័យពីអនាគតក្នុងរយៈពេលវែងរបស់ខ្សែប្រយុទ្ធដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុងក្របខ័ណ្ឌ Premier League រូបនេះផងដែរ ខណៈដែលរូបគេនៅជាប់កិច្ចសន្យាត្រឹមតែ18ខែទៀតប៉ុណ្ណោះ ហើយក៏មិនទាន់មានសញ្ញានៃការឈានដល់ការព្រមព្រៀមគ្នាលើកុងត្រាថ្មីរវាងក្លិប និងតារាឆ្នើមរបស់ពួកគេឡើយ។ Salah បាននិយាយក្នុងកិច្ចសម្ភាសមួយជាមួយនឹងទស្សនាវដ្តី GQ នៅសប្តាហ៍នេះថា៖ «ខ្ញុំចង់បន្តនៅ ប៉ុន្តែ វាមិនមែនអាស្រ័យលើរូបខ្ញុំឡើយ។ វាអាស្រ័យទៅលើពួកគេ។ ពួកគេដឹងពីអ្វីដែលខ្ញុំចង់បាន។ ខ្ញុំមិនមែនកំពុងតែស្នើសុំយករបស់ដែលឆ្កួតៗឡើយ»៕
ប្រភពព័ត៌មាន៖ Channel News Asia
Comments are closed.