for your free time

- Advertisement -

ការចាប់អារម្មណ៍នឹងធ្លាក់លើ Salah និង Haller ពេលអេហ្ស៊ីបជួបកូតឌីវ័រនៅរាត្រីនេះ

2

ការ​ចាប់​អារម្មណ៍​ផ្សេង​ៗ នឹង​ធ្លាក់​ទៅលើ​តារាឆ្នើម Mohamed Salah និង Sebastien Haller ក្នុង​ពេល​ក្រុម​​បាល់ទាត់​ជម្រើស​ជាតិ​អេ​ហ្សីប និង​កូតឌីវ័រ ប៉ះ​គ្នា​ក្នុង​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Africa Cup of Nations វគ្គ​16​ក្រុម​ចុងក្រោយនៅ​រាត្រីនេះ ខណៈ​ក្រុម​ទាំង​2 បាន​បង្កើត​ឲ្យ​មាន​ប្រវត្តិសាស្ត្រ​ជាច្រើន​។ Salah នឹង​ដឹកនាំក្រុម​ជម្រើស​ជាតិ​

- Advertisement -

អេ​ហ្ស៊ីប ដែល​នឹង​សម្លឹង​រក​ការ​បន្ថែម​ពាន​ Africa Cup of Nations ទី​7 ទៅលើពាន​សរុប​របស់ពួក​គេ ស្រប​ពេល​ដែលក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កូតឌីវ័រ ដែល​មាន Haller ក្នុង​តំបន់​ប្រយុទ្ធ នឹង​សម្លឹង​រក​ការ​ឈ្នះពាន​ប្រចាំ​ទ្វីប​ជាលើក​ទី​3​។ មិនមែន​គ្រប់គ្នា​នៅ​កាមេរូន ពេញ​ចិត្ត​ឲ្យ​ព្រឹត្តិការណ៍​នេះ បន្ត​ការ​ប្រកួត​ឡើយ ក្រោយពី​ជួប​ហេតុ​ការណ៍​ដ៏​រន្ធត់​កាលពីថ្ងៃ​ចន្ទ​ក្នុង​ទីក្រុង Yaounde ប៉ុន្តែ ជា​ការរំពឹង​ទុក នឹង​មាន​អ្នក​គាំទ្រ​ជា​ច្រើន​ប្រមូល​ម្តុំ​គ្នានៅកីឡដ្ឋាន Japoma ក្នុង​ទីក្រុង Douala ស្រប​ពេល​ដែល​អ្នក​គាំទ្រ​ជាច្រើន នឹង​ជួយ​លើក​ទឹក​ចិត្ត​ដល់​ក្រុម​ជម្រើស​ជាតិ​កូតឌី​វ័រ​។ ប៉ុន្តែ កូតឌីវ័រ ត្រូវ​តែ​ស្វែង​វិធី​សាស្ត្រ​ក្នុងការ​រា​រាំង Salah ក៏ដូច​ជា​សមា​ជិក​ផ្សេង​ទៀត​ក្នុងក្រុម​របស់​លោក Carlos Queiroz បើ​ទោះ​បី​​ក្រុម​ជម្រើស​ជាតិ​អេហ្ស៊ីប មិនបាន​បង្ហាញពី​ទម្រង់​លេង​ល្អ​ក្នុង​វគ្គ​ចែកពូល​ក៏ដោយ ដោយ​ចាញ់​ក្រុម​ជម្រើស​ជាតិ​នីហ្សេរីយ៉ា 1-0 នៅ​មុន​ពេលផ្តួលក្រុម​ជម្រើស​ជាតិស៊ូ​ដង់ និង​ហ្គីណេប៊ីសូ ក្នុងលទ្ធផល​ដូចគ្នានេះ​៕

ប្រភព​ព័ត៌​មាន៖ AFP

- Advertisement -

- Advertisement -

Comments are closed.