Lewandowski រកបាន3គ្រាប់ក្នុងចន្លោះពេលដ៏លឿនបំផុត ខណៈ Bayern លត់ Salzburg ចាស់ដៃ
ខ្សែប្រយុទ្ធ Robert Lewandowski បានស៊ុតបាល់បញ្ចូលទី3គ្រាប់ ក្នុងចន្លោះពេលត្រឹមតែ23នាទី ខណៈដែលក្រុម Bayern Munich បានលត់ក្រុម Red Bull Salzburg យ៉ាងចាស់ដៃក្នុងលទ្ធផល 7-1 ដើម្បីឈានទៅវគ្គបន្តនៃក្រប
ខ័ណ្ឌ Champions League វគ្គ8ក្រុមចុងក្រោយ ជាមួយជ័យជម្នះទាំង2ជើង 8-2។ តារាឆ្នើមអន្តរជាតិប៉ូឡូញរូបនេះ ដែលបានចូលលេងក្នុងជម្រើសដំបូងជាលើកទី100របស់គេក្នុងយុទ្ធនាការនេះ បានស៊ុតបាល់បំប៉ោងសំណាញ់ពីចំណុចពិន័យ11ម៉ែត្រចំនួន2គ្រាប់ នៅចន្លោះពេលតែ21នាទី ក្រោយពីត្រូវបានធ្វើឲ្យដួល2លើក ដោយខ្សែរការពារ Maximilian Wober របស់ក្រុម Salzburg។ នេះគឺជាលើកទី1ហើយដែលការរកបានគ្រាប់បាល់3គ្រាប់ក្នុងក្របខ័ណ្ឌ Champions League ត្រូវបានធ្វើសម្រេច យ៉ាងឆាប់រហ័ស ពោលគឺក្រោយពីលេងបានត្រឹមតែ23នាទី បើទោះបីនេះ មិនមែនជាការរកបានគ្រាប់បាល់3គ្រាប់យ៉ាងឆាប់រហ័សបំផុតក្នុងយុទ្ធនាការនេះក៏ដោយ។ កំណត់ត្រានៃការរកបានគ្រាប់បាល់3គ្រាប់ដ៏លឿនបំផុត ត្រូវបានគ្រប់គ្រងដោយកីឡាករ Bafetimbi Gomis ដែលរកបាន3គ្រាប់ក្នុងចន្លោះពេល8នាទីសម្រាប់ក្រុម Lyon ក្នុងពេលយកឈ្នះលើក្រុម Dinamo Zagreb កាលពីឆ្នាំ2011៕
ប្រភពព័ត៌មាន៖ BBC
Comments are closed.