for your free time

- Advertisement -

ទោះឈ្នះ លោក Klopp ថា Liverpool មិនមែនយកឈ្នះ Benfica ដោយងាយឡើយ

1

Liverpool នឹង​​នាំ​យក​គ្រាប់បាល់​នាំមុខ​2គ្រាប់​របស់​គេ​ទៅកាន់ការ​ប្រកួតក្រ​ប​ខ័ណ្ឌ Champions League វគ្គ​8ក្រុម​ចុងក្រោយ ជើង​ទី​2 នា​កីឡដ្ឋាន Anfield ប៉ុន្តែ លោក Jurgen Klopp បាន​បញ្ជាក់​ថា ក្រុម​របស់​លោក មិន​បាន​ជួប​ភាព​ងាយស្រួលឡើយ ក្រោយពី​បាន​កត់ត្រា​ជ័យ​ជម្នះ​​ដ៏សំខាន់ក្នុងលទ្ធផល 3-1 លើក្រុម Benfica ក្នុង​ទីក្រុង Lisbon កាលពីថ្ងៃ​អង្គារ​។

- Advertisement -

លោក Klopp បាន​និយាយ​ថា៖ «ការ​មក​ទី​នេះ និង​ឈ្នះ​ការ​ប្រកួតនៅក្រៅដី ក្នុងក្រប​ខ័ណ្ឌ Champions League ពិត​ជាលំបាក​។ ពិត​ណាស់ Benfica បាន​ប្រយុទ្ធ​ដើម្បី​ស្រោច​ស្រង់​វិញ​។ យើង​គួរ​តែ​អាច​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​នាទី​ចុងក្រោយ ហើយ​ការរក​បាន​គ្រាប់បាល់​ទី​4 នឹងក្លាយ​ជា​រឿង​ដ៏ល្អ ប៉ុន្តែ យើង​មិន​ស្ថិតនៅកន្លែង​ដ៏​ងាយស្រួល​នៅ​ទីនេះឡើយ​»​។ Sadio Mane, Ibrahima Konate និង Luis Diaz សុទ្ធ​សឹង​រក​បាន​គ្រាប់បាល់​ដូចគ្នា​សម្រាប់ Liverpool ខណៈ​ដែល​ក្រុម Benfica បានវាយ​បក​1គ្រាប់​វិញនៅ​ដើម​តង់​ទី​2 នៅពេល​ដែល​ការ​ប្រព្រឹត្ត​កំហុស​របស់ Konate បាន​​អនុ​ញ្ញាត​ឲ្យ​កីឡាករ Darwin Nunez ស៊ុត​បាល់​បញ្ចូល​ទី​​យ៉ាងល្អ។ Liverpool នឹងមាន​ការ​ជឿជាក់​ក្នុង​ការ​បំពេញ​ជ័យ​ជម្នះ​របស់​ខ្លួន​នៅកីឡដ្ឋាន Anfield នា​សប្តាហ៍​ក្រោយ ស្រ​បពេល​ដែល​លោក Klopp ទំនង​ដូច​ជា​មានភាព​កក់ក្តៅ​ក្នុងការ​ប្តូរ Mohamed Salah, Mane និង Thiago Alcantara ចេញ ក្រោយពី​លេង​បាន1ម៉ោង​៕

ប្រភព​ព័ត៌មាន៖ BBC

- Advertisement -

- Advertisement -

Comments are closed.