ទោះឈ្នះ លោក Klopp ថា Liverpool មិនមែនយកឈ្នះ Benfica ដោយងាយឡើយ
Liverpool នឹងនាំយកគ្រាប់បាល់នាំមុខ2គ្រាប់របស់គេទៅកាន់ការប្រកួតក្របខ័ណ្ឌ Champions League វគ្គ8ក្រុមចុងក្រោយ ជើងទី2 នាកីឡដ្ឋាន Anfield ប៉ុន្តែ លោក Jurgen Klopp បានបញ្ជាក់ថា ក្រុមរបស់លោក មិនបានជួបភាពងាយស្រួលឡើយ ក្រោយពីបានកត់ត្រាជ័យជម្នះដ៏សំខាន់ក្នុងលទ្ធផល 3-1 លើក្រុម Benfica ក្នុងទីក្រុង Lisbon កាលពីថ្ងៃអង្គារ។
លោក Klopp បាននិយាយថា៖ «ការមកទីនេះ និងឈ្នះការប្រកួតនៅក្រៅដី ក្នុងក្របខ័ណ្ឌ Champions League ពិតជាលំបាក។ ពិតណាស់ Benfica បានប្រយុទ្ធដើម្បីស្រោចស្រង់វិញ។ យើងគួរតែអាចស៊ុតបាល់បញ្ចូលទីនៅនាទីចុងក្រោយ ហើយការរកបានគ្រាប់បាល់ទី4 នឹងក្លាយជារឿងដ៏ល្អ ប៉ុន្តែ យើងមិនស្ថិតនៅកន្លែងដ៏ងាយស្រួលនៅទីនេះឡើយ»។ Sadio Mane, Ibrahima Konate និង Luis Diaz សុទ្ធសឹងរកបានគ្រាប់បាល់ដូចគ្នាសម្រាប់ Liverpool ខណៈដែលក្រុម Benfica បានវាយបក1គ្រាប់វិញនៅដើមតង់ទី2 នៅពេលដែលការប្រព្រឹត្តកំហុសរបស់ Konate បានអនុញ្ញាតឲ្យកីឡាករ Darwin Nunez ស៊ុតបាល់បញ្ចូលទីយ៉ាងល្អ។ Liverpool នឹងមានការជឿជាក់ក្នុងការបំពេញជ័យជម្នះរបស់ខ្លួននៅកីឡដ្ឋាន Anfield នាសប្តាហ៍ក្រោយ ស្របពេលដែលលោក Klopp ទំនងដូចជាមានភាពកក់ក្តៅក្នុងការប្តូរ Mohamed Salah, Mane និង Thiago Alcantara ចេញ ក្រោយពីលេងបាន1ម៉ោង៕
ប្រភពព័ត៌មាន៖ BBC
Comments are closed.