for your free time

- Advertisement -

Liverpool និង Man City ត្រៀមជួបគ្នាក្នុងជំនួបកាត់សេចក្តីថ្ងៃអាទិត្យនេះ

2

លោក Jurgen Klopp បាន​បញ្ជាក់​ថា លោក​កំពុង​តែ​តៀម​ជួប​ជាមួយនឹងក្រុមខ្លាំងបំផុតក្នុងពិភព​លោក នៅពេល​ដែលក្រុម Liverpool និង​ Manchester City ជួប​គ្នា​​ក្នុងការ​ប្រកួតមួយ​ដែលអាច​ជា​ការ​ប្រកួត​កាត់សេចក្តី​សម្រាប់​ការ​ឈ្នះ​ពានក្រ​ប​ខ័ណ្ឌ Premier League​។ ការ​ជួបគ្នា​នៅ​ថ្ងៃ​អាទិត្យ ចុងសប្តាហ៍​នេះ នា​កីឡដ្ឋាន Etihad

- Advertisement -

គឺ​ជា​ការ​ប្រកួត​ដ៏សំខាន់​បំផុតក្នុង​រដូវ​កាលមក​ទល់ពេលនេះ ខណៈដែលក្រុម​ទាំង​២ នឹង​ប្រជែង​គ្នា​ដើម្បី​ក្លាយ​ជា​ម្ចាស់​ក្នុង​កីឡា​បាល់ទាត់​របស់​អង់គ្លេស​។ ប៉ុន្តែ លោក Klopp អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Liverpool បាននិយាយ​ថា ការ​យកឈ្នះលើក្រុម Man City នៅថ្ងៃ​អាទិត្យ​នេះ នឹង​មិនមាន​ន័យ​ថា ពានក្រប​ខ័ណ្ឌ Premier League គឺ​ស្ថិតក្នុង​ដៃ​របស់​ខ្លួន​ឡើយ ហើយ​លោក​ថា ក្លិប​របស់​លោក​ត្រូវ​តែផ្តោត​លើ​ការ​ឈ្នះ​រាល់​ការ​ប្រកួត​ដែលនៅ​សល់​ទាំង​អស់​របស់ពួកគេ ដើម្បី​មាន​សុវត្ថិភាព​ក្នុងការ​លើក​ពាន​។ ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​នឹង​ជួយ​ឲ្យ​ក្រុម Man City នាំមុខ​៤ពិន្ទុ​ដាច់ ខណៈ​ដែល​​នៅសល់​៧​ប្រកួត​ទៀត ខណៈ​ដែល​ Liverpool នឹង​ឡើង​ឈរ​លើ​គូ​ប្រកួត​របស់​ពួក​គេ ប្រសិន​បើ​ដណ្តើម​បាន​ជ័យ​ជម្នះ​។ លោក Klopp បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ថា៖ «ប្រសិន​បើ​អ្នក​ដណ្តើម​បាន​ជ័យ​ជម្នះ​លើ​ក្រុម Man City ដែល​ជា​រឿង​ដ៏លំបាក​រួច​ជាស្រេច ខ្ញុំ​គិត​ថា គ្មាន​នរណាម្នាក់គិត​ថា ពាន​នេះ ត្រូវ​បាន​កាត់សេចក្តី​ឡើយ ដោយ​សារ​តែ​ភាពខ្លាំង​នៃ​គូ​ប្រកួត​របស់​យើង​»​៕

ប្រភព​ព័ត៌មាន៖ worldsoccetalk

- Advertisement -

- Advertisement -

Comments are closed.