for your free time

- Advertisement -

Liverpool នៅតែដេញតាមពីក្រោយ Man City ក្រោយផ្តួល Everton

2

Divock Origi បាន​ចូល​លេង​ក្នុងនាម​ជា​កីឡាករ​បម្រុង ដើម្បី​បង្កើត​ឲ្យ​មានការ​ប្រែ​ប្រួល ខណៈ​ដែល Liverpool ដណ្តើម​បាន​ជ័យ​ជម្នះ​ទាំង​លំបាក​ក្នុងលទ្ធផល 2-0 លើ​ក្រុម Everton ក្នុង​ការ​ប្រកួត​រវាងក្រុម​ស្ថិតក្នុង​តំបន់ Merseyside តែមួយ កាលពីថ្ងៃ​អាទិត្យ ដើម្បី​កាត់​បន្ថយគម្លាត​តាមពី​ក្រោយ​​ក្រុម​កំពូល​តារាង​ Premier League

- Advertisement -

មក​នៅ​ត្រឹម​1ពិន្ទុ​។ ក្រៅពី​ជួយ​ឲ្យ​ក្រុម Liverpool ស្ថិតក្នុងការ​ដណ្តើម​ពាន ដោយ​ដេញ​តាមពីក្រោយ Manchester City 1ពិន្ទុ លទ្ធផល​នេះ បាន​ធ្វើ​ឲ្យ​ក្រុម Everton ​របស់​លោក Frank Lampard ធ្លាក់​ចូល​ក្នុង​តំបន់​កាត់ចោល ក្នុង​ចំណាត់​ថ្នាក់​លេខ​18 ដោយ​ដេញ​តាមពីក្រោយ​ក្រុម Burnley 2ពិន្ទុ ដែលការ​ប្រកួត​ច្រើន​ជាង​1លើក​​។ ក្រុម​របស់​លោក Jurgen Klopp តម្រូវ​ឲ្យ​ធ្វើ​​ការ​ងារ​ធ្ងន់ ដើម្បី​បំ​បែក​តំបន់​ការ​ពារ​របស់​ក្រុម Everton ក្នុង​ការ​ប្រកួត​រវាង​ក្រុម​ស្ថិតក្នុង​តំបន់ Merseyside តែមួយ នា​កីឡដ្ឋាន Anfield​។ ពួក​គេ​មិន​អាច​រក​ឱកាស​ក្នុងការ​ស៊ុត​បាល់​​ឲ្យ​ចំ​ទី​សូម្បី​តែ​1លើក នៅ​មុន​ពេល​ខ្សែ​ការ​ពារ​សញ្ជាតិស្កុត​ឡេន Andrew Robertson បាន​តែត​បាល់​បំ​ប៉ោង​សំណាញ់​ទី នៅ​តង់ទី2​។ ស្រប​ពេល​ដែល​នៅ​សល់​5​ប្រកួត​ទៀត​សម្រាប់​ទាំងក្រុម Liverpool និង Man City ការ​ប្រជែង​ដណ្តើម​ពានទំនង​ដូច​ជា​ត្រូវ​កាត់​សេចក្តី​រហូត​ដល់​ការ​ប្រកួត​ចុងក្រោយ​៕

កុំខកខានហាងឆេងភ្នាល់កីឡាល្អបំផុតនៅ 188BET!

ប្រភព​ព័ត៌មាន៖ Channel News Asia

- Advertisement -

- Advertisement -

Comments are closed.