សហព័ន្ធបាល់ទាត់កម្ពុជា ប្រកាសឈ្មោះកីឡាករទាំង20នាក់ ទៅស៊ីហ្គេមនៅវៀតណាម
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីពេលថ្មីៗនេះ បានប្រកាសឈ្មោះកីឡាករទាំង20នាក់របស់ខ្លួនក្នុងក្រុមយុវជនអាយុក្រោម23ឆ្នាំ ដែលត្រូវទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី31 នៅប្រទេសវៀតណាម ដែលនឹងប្រព្រឹត្តទៅនៅខែឧសភា ខាងមុខនេះ។
សូមបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា ស្ថិតក្នុងពូល B រួមជាមួយនឹងក្រុមជម្រើសជាតិថៃ ម៉ាឡេស៊ី សិង្ហបុរី និងឡាវ។ ក្រុមដែលមានរហស្សនាមថា គោព្រៃមួយនេះ នឹងត្រូវប្រកួតជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិឡាវ ក្នុងការប្រកួតបើកឆាករបស់ខ្លួននៅថ្ងៃទី9 ខែឧសភា មុននឹងត្រូវជាមួយនឹងក្រុមជម្រើសជាតិសិង្ហបុរី ក្នុងរយៈពេល2ថ្ងៃក្រោយមក។ កម្ពុជា នឹងត្រូវជួបជាមួយនឹងក្រុមខ្លាំងប្រចាំពូល ថៃ និងម៉ាឡេស៊ី នៅថ្ងៃទី14 និងទី16 ខែឧសភា ដើម្បីបញ្ចប់យុទ្ធនាការវគ្គចែកពូលរបស់ពួកគេ ខណៈដែលក្រុមឈរលេខ1 និងលេខ2ក្នុងពូល នឹងឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃយុទ្ធនាការនេះ៕
កុំខកខានហាងឆេងភ្នាល់កីឡាល្អបំផុតនៅ 188BET!
Comments are closed.