for your free time

- Advertisement -

សហព័ន្ធបាល់ទាត់កម្ពុជា ប្រកាសឈ្មោះកីឡាករទាំង20នាក់ ទៅស៊ីហ្គេមនៅវៀតណាម

1

សហ​ព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា កាលពី​ពេលថ្មី​ៗនេះ បានប្រកាស​ឈ្មោះ​កីឡាករ​​ទាំង​20​នាក់​របស់​ខ្លួន​ក្នុង​ក្រុម​យុវ​ជន​អាយុក្រោម​23​ឆ្នាំ ដែល​ត្រូវ​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​31 នៅ​ប្រទេស​វៀត​ណាម ដែល​នឹង​ប្រព្រឹត្ត​ទៅ​​នៅ​ខែ​ឧសភា ខាង​មុខនេះ​។

 

- Advertisement -

សូម​បញ្ជាក់ថា​ ក្រុម​ជម្រើស​ជាតិកម្ពុជា ស្ថិតក្នុង​ពូល B រួម​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​ថៃ ម៉ា​ឡេ​ស៊ី សិង្ហ​បុរី និង​ឡាវ​។ ក្រុម​ដែលមាន​រហស្ស​នាម​ថា គោ​ព្រៃមួយនេះ នឹង​ត្រូវ​ប្រកួត​ជាមួយនឹងក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ឡាវ ក្នុងការ​ប្រកួត​បើកឆាក​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​9 ខែ​ឧសភា មុន​នឹង​ត្រូវ​​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​សិង្ហ​បុរី ក្នុង​រយៈ​ពេល​2​ថ្ងៃ​ក្រោយមក​។ កម្ពុជា នឹង​ត្រូវ​ជួប​ជាមួយនឹងក្រុម​ខ្លាំង​ប្រចាំ​ពូល ថៃ និង​ម៉ាឡេ​ស៊ី នៅ​ថ្ងៃ​ទី​14 និង​ទី16 ខែ​ឧសភា ដើម្បី​បញ្ចប់​យុទ្ធនា​ការ​វគ្គ​ចែកពូល​របស់​ពួក​គេ ខណៈ​ដែលក្រុម​ឈរលេខ1 និង​លេខ2​ក្នុងពូល នឹង​ឈាន​ទៅ​វគ្គ​​ពាក់កណ្តាលផ្តាច់ព្រ័ត្រ​នៃ​យុទ្ធនា​ការ​នេះ​៕

កុំខកខានហាងឆេងភ្នាល់កីឡាល្អបំផុតនៅ 188BET!

- Advertisement -

- Advertisement -

Comments are closed.