for your free time

- Advertisement -

ខ្សែ​ប្រយុទ្ធ​មុខ​ស្រស់ លឹម ពិសុទ្ធ នៅ​តែ​មាន​សង្ឃឹម​អាច​លេង​នៅ​ស៊ីហ្គេម​នៅ​វៀតណាម

4

ខ្សែ​ប្រយុទ្ធមុខ​ស្រស់ លឹម ពិសុទ្ធ របស់​ក្លិប​ភ្នំពេញ​ក្រោន បាន​បញ្ជាក់​ថា រូប​គេ​នៅ​តែ​មាន​ក្តី​សង្ឃឹម​ថា អាច​ចូលរួម​​ជាមួយ​នឹងក្រុម​បាល់ទាត់​ជម្រើស​ជាតិកម្ពុជា​អាយុក្រោម​23​ឆ្នាំ​ ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ឆ្នាំ​2022 ក្រោយ​ពី​បញ្ហា​របួស​របស់​​គេ​ស្ទើរ​តែ​ជា​សះ​ស្បើយ​100​ភាគ​រយ​។ កីឡាករ​វ័យ​ក្មេង​រូប​នេះ បាន​បង្ខំ​ចិត្ត​ដក​ខ្លួន​ចេញពី​​ការ

- Advertisement -

​​ប្រមូ​លផ្តុំ​ហ្វឹក​ហាត់​ក្នុងក្រុម​​អាយុក្រោម​23​ឆ្នាំរបស់​កម្ពុជា សម្រាប់​ការ​​ត្រៀម​ខ្លួន​​ប្រកួត ជើង​ឯក​យុវជន​អាស៊ាន​ AFF U23 Championship ឆ្នាំ​2022 កាលពីខែកុម្ភៈកន្លងទៅថ្មីៗនេះនៅរាជធានីភ្នំពេញ​។ ក្រោយពិនិត្យ និងតាមដានយ៉ាងយកចិត្តទុកដាក់ រូបគេត្រូវ​បាន​ធ្វើការវះកាត់ ដោយសាររបួស​បែក​ទ្រនាប់​ជង្គង់​ជើង​ខាងឆ្វេង និងត្រូវអវត្តមាន2ទៅ3ខែ។ យ៉ាង​ណា​មកទល់ពេលនេះ គឺ​​ជាង​2ខែមក​ហើយ​សម្រាប់​ការ​ព្យាបាល ស្របពេល​សាមីខ្លួន​ប្រាប់​ថា បានធូរស្រាលប្រមាណ​90ភាគរយ គិតត្រឹមថ្ងៃទី19 ខែមេសា ឆ្នាំ​2022។

កីឡាករវ័យ 20ឆ្នាំរូបនេះបានប្រាប់ព័ត៌​មាន​ក្នុង​​ស្រុ​កមួយ​ថា៖ «ខ្ញុំបានចូលហាត់វិញហើយ ដោយគិតមកទល់ពេលនេះគឺ​ធូរស្បើយ​ប្រហែល​90%​ដែរហើយ។ ខ្ញុំប្រហែលជាអាចចូលលេងវិញបាននៅសប្ដាហ៍នេះ តែអាស្រ័យលើគ្រូបង្វឹក គាត់ដាក់លេង ឬមិនដាក់​»​។

ក្រុមជម្រើសជាតិកម្ពុជា ស្ថិតក្នុងពូល B រួមជាមួយនឹងក្រុមជម្រើសជាតិថៃ ម៉ាឡេស៊ី សិង្ហបុរី និងឡាវ។ ក្រុមដែលមានរហស្សនាមថា គោព្រៃមួយនេះ នឹងត្រូវប្រកួតជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិឡាវ ក្នុងការប្រកួតបើកឆាករបស់ខ្លួននៅថ្ងៃទី9 ខែឧសភា មុននឹងត្រូវជាមួយនឹងក្រុមជម្រើសជាតិសិង្ហបុរី ក្នុងរយៈពេល2ថ្ងៃក្រោយមក។ កម្ពុជា នឹងត្រូវជួបជាមួយនឹងក្រុមខ្លាំងប្រចាំពូល ថៃ និងម៉ាឡេស៊ី នៅថ្ងៃទី14 និងទី16 ខែឧសភា ដើម្បីបញ្ចប់យុទ្ធនាការវគ្គចែកពូលរបស់ពួកគេ ខណៈដែលក្រុមឈរលេខ1 និងលេខ2ក្នុងពូល នឹងឈានទៅវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រនៃយុទ្ធនាការនេះ៕

កុំខកខានហាងឆេងភ្នាល់កីឡាល្អបំផុតនៅ 188BET!

- Advertisement -

- Advertisement -

Comments are closed.