for your free time

- Advertisement -

Liverpool បំបែកក្បួនការពាររបស់ Villarreal ដើម្បីបោះ1ជំហានទៅវគ្គផ្តាច់ព្រ័ត្រ

2

Liverpool កំពុង​តែ​ស្ថិត​លើផ្លូវ​ឆ្ពោះ​ទៅកាន់​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ ជា​លើក​ទី​3​ក្នុង​រយៈ​ពេល​5រដូវកាល ក្រោយពី​បាន​បំ​បែក​ក្បួន​​ការ​ពារ​​របស់​ក្រុម Villarreal ដើម្បី​ទទួ​ល​ជ័យ​ជម្នះក្នុងការ​ប្រកួត​ជើង​ទី​1​នៃ​វគ្គ​ពាក់​កណ្តាលផ្តាច់​ព្រ័ត្រ ក្នុងលទ្ធផល 2-0 នា​កីឡដ្ឋាន Anfield កាលពីថ្ងៃពុធ​។ គ្រាប់​បាល់​ស៊ុត​បញ្ចូ​ល

- Advertisement -

​ទី​2​គ្រាប់​ក្នុង​ចន្លោះ​ពេល​ត្រឹមតែ​2​នាទី បាន​បំ​បែក​ក្បួន​ការ​ពារ​​របស់​លោក Unai Emery គ្រូបង្វឹកនៃ​ក្រុម Villarreal ខណៈ​ដែល​ខ្សែ​ការ​ពារ Pervis Estupinan បានធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួន​ឯង ក្រោយ​ពី​បាន​ប៉ះ​បាល់​ពី​ការ​បញ្ជូល​​បាល់​ឆ្លង​របស់ Jordan Henderson នៅមុន​ពេល​ Sadio Mane បាន​​ឆ្កិះ​បន្ថែម​គ្រាប់​បាល់​ទី​2។ ជ័យ​ជម្នះ​នេះ មានន័យ​ថា Liverpool នៅ​តែ​ស្ថិតលើ​ផ្លូវ​ឆ្ពោះ​ទៅកាន់​ការ​ឈ្នះ​4​​ដែលមិន​ធ្លាប់​មាន​ពីមុន​មក​ក្នុង​រដូវកាល​តែមួយ ដែល​រួម​មាន ពានក្រប​ខ័ណ្ឌ Champions League, Premier League, FA Cup និង​ពាន League Cup​។ ហេតុនេះ ប្រសិន​បើ Villarreal មិន​អាច​បង្កើត​ការ​ភ្ញាក់​ផ្អើល នៅពេល​ដែលក្រុម​ទាំង​2 ជួប​គ្នា​នៅ​ភាគ​ខាង​ត្បូង​អេ​ស្ប៉ាញ ក្នុង​​​រយៈ​ពេល​6ថ្ងៃ​ទៀតទេ​នោះ រដូ​វកាល​របស់​ក្រុម Liverpool នឹង​បញ្ចប់​ដោយ​ការ​ឈាន​ទៅ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ ជាលើក​ទី​3 ក្នុង​រយៈពេល​5​រដូវ​​កាល​ចុងក្រោយ ក្នុង​ទីក្រុង​ប៉ា​រីស នៅ​ថ្ងៃ​ទី28 ខែ​ឧសភា​៕

កុំខកខាន ហាងឆេងភ្នាល់កីឡាល្អបំផុតនៅ 188BET!

ប្រភព​ព័ត៌​មាន៖ worldsoccertalk

- Advertisement -

- Advertisement -

Comments are closed.