លោក Klopp ជឿជាក់ថា Salah និង Van Dijk នឹងចូលលេងពេលប៉ះ Real
ខ្សែប្រយុទ្ធ Mohamed Salah ដែលជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេរបស់ Liverpool និងខ្សែការពារ Virgil van Dijk នឹងត្រូវអវត្តមានសម្រាប់ការប្រកួតដ៏សំខាន់ជាមួយនឹងក្រុម Southampton ក្នុងក្របខ័ណ្ឌ Premier League។ កីឡាករទាំង2 បានប្តូរចេញដូចគ្នា ក្នុងពេលក្រុមខ្លួនបានយកឈ្នះលើក្រុម Chelsea ក្នុងការ
ប្រកួតពាន FA Cup វគ្គផ្តាច់ព្រ័ត្រ នាកីឡដ្ឋាន Wembley កាលពីថ្ងៃសៅរ៍ ដោយ Salah មានបញ្ហាក្រលៀន ហើយ Van Dijk មានបញ្ហារបួសជង្គង់។ លោក Jurgen Klopp គ្រូបង្វឹករបស់ក្រុម Liverpool ជឿជាក់ថា កីឡាករទាំង2 នឹងវិលចូលលេងវិញក្នុងការប្រកួតជាមួយនឹងក្រុម Wolves នៅថ្ងៃអាទិត្យ ដែលជាថ្ងៃចុងក្រោយនៅរដូវកាលនេះ នាកីឡដ្ឋាន Anfield ក៏ដូចជាពេលប៉ះក្រុម Real Madrid នាថ្ងៃទី28 ខែឧសភា ក្នុងក្របខ័ណ្ឌ Champions League។ លោក Klopp បាននិយាយថា៖ «គោលដៅគឺថា ពួកគេអាចនឹងចូលលេងក្នុងការប្រកួតនៅចុងសប្តាហ៍នេះ។ ពួកគេទាំង២នាក់ មិនមានបញ្ហាឡើយ ហេតុនេះ គោលដៅសម្រាប់កីឡាករទាំង2 គឺថា ពួកគេអាចនឹងលេងនៅចុងសប្តាហ៍នេះ។ ពិតណាស់ យើងមានភាពវិជ្ជមានសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ហើយយើងក៏មានភាពជាក់លាក់អំពីការប្រកួតជាមួយនឹងក្រុម Wolves នៅថ្ងៃអាទិត្យ ផងដែរ ប៉ុន្តែ នៅថ្ងៃស្អែកនេះ (ថ្ងៃអង្គារ) យើងមិនប្រាកដឡើយ»៕
កុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET!
ប្រភពព័ត៌មាន៖ BBC
Comments are closed.