for your free time

- Advertisement -

លោក Klopp ជឿជាក់ថា Salah និង Van Dijk នឹង​ចូលលេង​ពេលប៉ះ Real

3

ខ្សែ​ប្រយុទ្ធ Mohamed Salah ដែល​ជា​អ្នក​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​របស់ Liverpool និង​ខ្សែ​ការ​ពារ Virgil van Dijk នឹង​ត្រូវ​អវត្ត​មាន​សម្រាប់​ការ​ប្រកួត​ដ៏សំខាន់​ជាមួយនឹងក្រុម Southampton ក្នុងក្រប​ខ័ណ្ឌ Premier League​។ កីឡាករ​​ទាំង​2 បាន​ប្តូរ​ចេញ​ដូចគ្នា ក្នុង​ពេលក្រុម​ខ្លួន​បាន​យកឈ្នះ​លើ​ក្រុម Chelsea ក្នុងការ​

- Advertisement -

ប្រកួត​ពាន FA Cup វគ្គ​ផ្តាច់​ព្រ័ត្រ នា​កីឡដ្ឋាន Wembley កាលពីថ្ងៃសៅរ៍ ដោយ Salah មាន​បញ្ហាក្រលៀន ហើយ Van Dijk មាន​បញ្ហា​របួ​សជង្គង់​។ លោក Jurgen Klopp គ្រូបង្វឹក​របស់​ក្រុម Liverpool ជឿជាក់​ថា កីឡាករ​ទាំង​2 នឹង​វិល​ចូល​លេង​វិញ​ក្នុងការ​ប្រកួត​ជា​មួយនឹងក្រុម Wolves នៅ​ថ្ងៃ​អាទិត្យ ដែល​ជា​ថ្ងៃ​ចុងក្រោយនៅ​រដូវកាល​នេះ នា​កីឡដ្ឋាន Anfield ក៏ដូច​ជា​ពេល​ប៉ះ​ក្រុម Real Madrid នា​ថ្ងៃ​ទី​28 ខែ​ឧសភា ក្នុង​ក្រប​ខ័ណ្ឌ Champions League​​។ លោក Klopp បាននិយាយ​ថា៖ «គោល​ដៅ​គឺ​ថា ពួក​គេ​អាច​នឹង​ចូល​លេង​ក្នុងការ​ប្រកួតនៅ​ចុងសប្តាហ៍នេះ​។ ពួក​គេ​ទាំង​២នាក់ មិនមានបញ្ហាឡើយ ហេតុនេះ គោល​ដៅ​សម្រាប់​កីឡាករ​ទាំង​2 គឺ​ថា ពួក​គេ​អាច​នឹង​លេង​នៅ​ចុង​សប្តាហ៍​នេះ​។ ពិត​ណាស់ យើង​មាន​ភាព​វិជ្ជ​មាន​សម្រាប់​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ ហើយ​យើង​​ក៏​មាន​​ភាព​ជាក់​លាក់​អំពី​ការ​ប្រកួត​ជាមួយនឹងក្រុម Wolves នៅថ្ងៃ​អាទិត្យ ផង​ដែរ ប៉ុន្តែ នៅថ្ងៃស្អែក​នេះ (ថ្ងៃអង្គារ) យើង​មិនប្រាកដឡើយ​»​៕

កុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET!

ប្រភព​ព័ត៌​មាន៖ BBC

- Advertisement -

- Advertisement -

Comments are closed.