for your free time

- Advertisement -

សហព័ន្ធ ត្រៀមថវិកា16ម៉ឺនដុល្លារឲ្យក្រុមកម្ពុជា ក្នុងជម្រុះ AFC Asian Cup នៅឥណ្ឌា

4

សហ​ព័ន្ធ​កីឡាបាល់ទាត់​​កម្ពុជា បាន​ប្រកាស​កាលពីថ្ងៃ​សៅរ៍ ទី4 ខែមិថុនា ឆ្នាំ2022 ថាសហ​ព័ន្ធ​បាន​ត្រៀម​កញ្ចប់​ថិវការហូត​ដល់​ទៅ​16​ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ក្នុង​យុទ្ធ​នា​ការ​ជម្រុះ AFC Asian Cup ឆ្នាំ​2023 ជុំ​ចុងក្រោយ នៅ​ប្រទេស​ឥណ្ឌា​។ បើយោង​ទៅតាម​ការ​ប្រកាស​ដដែល ក្នុងចំណោម​ទឹក​ប្រាក់​ទាំង​នេះ

- Advertisement -

ទឹក​ប្រាក់​ចំនួន4ម៉ឺន​ដុល្លារ នឹង​ត្រូវ​ផ្តល់​សម្រាប់​ការ​លើក​ទឹក​ចិត្ត និង​ការ​ធ្វើ​ដំណើរ​​​ ហើយ​ទឹក​ប្រាក់​ដែលនៅ​សល់ នឹង​ត្រូវ​ផ្តល់​ឲ្យ ប្រសិន​បើ​ក្រុម​ជម្រើស​ជាតិកម្ពុជា ឆ្លង​ផុត​ការ​ប្រកួត​វគ្គ​ជម្រុះ​នេះ និង​ឈាន​ទៅកាន់​ការ​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​។

ក្រុម​ជម្រើស​ជាតិកម្ពុជា បាន​ធ្វើ​ដំណើរ​ទៅ​ដល់​​ប្រទេស​ឥណ្ឌា កាលពីថ្ងៃ​អាទិត្យ ទី5 ខែមិថុនា ដើម្បី​ត្រៀម​សម្រាប់​ការ​ប្រកួត​ជម្រុះក្នុង​យុទ្ធនា​ការ​ប្រចាំ​ទ្វីប​មួយនេះ ដោយ​ពួក​គេ​នឹង​ត្រូវ​ប៉ះ​ក្រុម​ម្ចាស់​ផ្ទះ​ឥណ្ឌា ក្នុង​ការ​ប្រកួត​បើកឆាកក្នុង​ពូល D នៅ​ថ្ងៃ​ទី8 ខែមិថុនា ចាប់​ពី​​ម៉ោង​10​យប់​ត​ទៅ មុន​នឹង​ប៉ះហុងកុង ក្នុង​រយៈពេល​3​ថ្ងៃ​ក្រោយមក​។ ក្រុម​គោ​ព្រៃ​មួយនេះ នឹង​ត្រូវ​ជួប​ក្រុម​ជម្រើស​ជាតិ​អាហ្គានីស្ថាន ក្នុងការ​ប្រកួត​ចុង​ក្រោយ​របស់​ខ្លួន នៅ​ថ្ងៃទី​14 ខែមិថុនា ដោយ​ការ​ប្រកួត​ទាំង​អស់ នឹង​ប្រព្រឹត្ត​នៅកីឡដ្ឋាន Salt Lake ក្នុង​ទីក្រុង Bidhannagar ​ ប្រទេសឥណ្ឌា​៕

កុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET!

រូប​ថត៖ សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា

- Advertisement -

- Advertisement -

Comments are closed.