for your free time

- Advertisement -

FA ស៊ើបអង្កេតលើការរិះគន់របស់លោក Tuchel ក្រោយចោទការប្រព្រឹត្តមិនសមរម្យ

1

សហ​ព័ន្ធ​កីឡា​បាល់ទាត់​អង់គ្លេសហៅ​កាត់ថា FA កំពុង​តែ​ស៊ើប​អង្កេត​លើ​ការ​លើក​ឡើង​របស់​លោក Thomas Tuchel ទាក់ទង​នឹង​លោក​អាជ្ញា​កណ្តាល Anthony Taylor ក្រោយពី​​គ្រូបង្វឹក​របស់​ក្រុម Chelsea រូប​នេះ បាន​បញ្ជាក់​ថា លោក​អាជ្ញា​កណ្តាល​ Taylor គួរ​តែ​លេង​កាត់​សេចក្តី​​ការ​ប្រកួត​របស់​ក្រុម​លោក​។ ស្រប​ពេល​ជា​មួយ

- Advertisement -

​គ្នា​នេះ លោក Tuchel និង​លោក Antonio Conte គ្រូបង្វឹកក្រុម Tottenham ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រព្រឹត្ត​មិនសមរម្យ ផង​ដែរ ក្រោយពីការ​ប៉ះ​ទង្គិច​​ពាក្យ​សម្តី​គ្នា​យ៉ាង​ក្តៅ​គគុក ក្នុង​ពេល​ក្រុម​របស់​ខ្លួន​បាន​បញ្ចប់​ក្នុង​លទ្ធ​ផលស្មើ 2-2 កាលពីថ្ងៃ​អាទិត្យ​។ លោក Tuchel ដែល​ប្រឈម​មុខ​នឹង​​ការរង​ពិន័យ​ព្យួរ​1ប្រកួត​រួច​ជាស្រេច​ ក្រោយពី​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​នឹង​លោក Conte នោះ កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​បន្ថែម​ទៀត តាមរយៈ​ការ​ព្យា​យាម​ទៅ​សាក​សួរ​លើ​ភាពលម្អៀង​​របស់​លោក Taylor​។ លោក Tuchel និង​លោក Conte បាន​រង​​ពិន័យ​កាត​លឿង​ដូចគ្នា សម្រាប់​ការ​ផ្ទុះ​កំហឹង​ដាក់​គ្នា​លើក​ទី1 ដែល​បាន​កើត​ឡើង ក្រោយពី​​លោក Conte បាន​អប​អរ​ការ​ស៊ុត​បាល់បញ្ចូល​ទី​តាម​ស្មើ​របស់​កីឡាករ Pierre-Emile Hojbjerg ក្បែរ​តំបន់​របស់​លោក Tuchel​។ គ្រូបង្វឹក​ទាំង​2នាក់ បាន​ប៉ះ​ទង្គិច​ពាក្យ​សម្តី​គ្នា​ម្តង​ទៀត នៅ​ពេល​ដែលគ្រូបង្វឹក​ទាំង​2​បាន​ចាប់​ដៃគ្នា បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត ខណៈ​ដែល​ពួក​គេ​បាន​រង​ពិន័យ​កាត​ក្រហម​ដូចគ្នា ដែល​នាំ​ឲ្យ​មានការប៉ះ​ទង្គិច​គ្នា​កាន់​ច្រើន​បន្ថែម​ទៀត​រវាង​កីឡាករ និង​បុគ្គ​លិក​គ្រូបង្វឹក​ទាំង​សង​ខាង​៕

ប្រភព​ព័ត៌មាន៖ The Guardian

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188BET ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.