for your free time

- Advertisement -

សេដ្ឋីក្រុមហ៊ុនកែច្នៃគីមី បញ្ជាក់ពីបំណងចង់ទិញយកក្លិប Man Utd

2

មហា​សេដ្ឋី​​ប្រចាំ​ចក្រភព​អង់គ្លេសលោក Jim Ratcliffe កាលពីថ្ងៃពុធ​ បាន​បញ្ជាក់​ពី​បំណង​របស់​ខ្លួន​ចង់​ទិញ​យក​ក្លិប Manchester United។ ព័ត៌​មាន​នៃ​ការ​ចាប់​អារម្មណ៍​​របស់​មហាសេដ្ឋីអាយុ​69​ឆ្នាំ​រូបនេះ កើត​ឡើង​ ក្រោយពី​កា​សែត Bloomberg​ បាន​ចេញផ្សាយ​​ថា គ្រួ​សារ​ត្រកូល Glazer កំពុង​តែ​មាន​បំណង​ចង់​លក់​ភាគហ៊ុន

- Advertisement -

​​​ធំក្នុងក្លិបនេះ​។ អ្នកនាំ​ពាក្យ​ម្នាក់​របស់​លោក Ratcliffe បាន​ប្រាប់​កា​សែត The Times ថា៖​«ប្រសិន​បើ​ក្លិប​នេះ ដាក់​លក់ លោក Jim ពិត​ជា​ឈ្មួញ​ដ៏មាន​សក្តា​នុ​ពលម្នាក់​។ ប្រសិន​បើ​​ព័ត៌​មាន​​នេះ​គឺ​ជា​ការ​ពិត យើង​នឹង​​ចាប់​អារម្មណ៍​លើ​ការ​ពិភាក្សា​​លើ​ភាព​ជា​ម្ចាស់​កម្ម​សិទ្ធិ​រយៈ​ពេល​វែង​»​។ ក្រុមហ៊ុន Ineos របស់​លោក Ratcliffe បាន​ឆ្លើយ​តប​ទៅ​នឹង​​​ព័ត៌​មាន​នានា​ថា ម្ចាស់​​កម្ម​វិធី​ក្លិប Man United ជា​ពេល​បច្ចុប្បន្ន ដែល​ជា​សេដ្ឋីត្រកូល Glazer មាន​មូលដ្ឋាន​នៅ​អាមេរិក កំពុង​តែ​ពិចារណា​លើ​ការ​លក់​ភាគ​ហ៊ុន​ធំ​របស់​ខ្លួន ស្រប​ពេល​ដែល​ក្រុម​នេះ កំពុង​តែ​ស្ថិតនៅ​បាត​តារាង​នៃក្រប​ខ័ណ្ឌ Premier League បន្ទាប់​ពីការ​ចាប់​ផ្តើម​​ដ៏ត្រដាប​ត្រដួសនៅ​រដូវកាល​នេះ ក្រោម​ការដឹក​នាំ​​របស់​គ្រូបង្វឹក​ថ្មី​លោក Erik ten Hag​។ គ្រួ​សារ​ត្រកូល​ Glazer ដែល​បាន​ទិញ​ក្លិប Man United ក្នុង​ឆ្នាំ​2005 ក្រោម​​ការ​ទិញ​យក​ដោយ​អានុ​ភាព និង​បាន​ធ្វើ​ឲ្យ​ក្លិប​នេះ​​ធ្លាក់​ចូល​បំណុល​ដ៏ច្រើន​សន្ធឹកសន្ធាប់​នោះ ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​យក​ទ្រព្យសម្បត្តិ​​របស់​ក្លិប​ចេញ​ក្រៅ​ ជាង​ការ​បណ្តាក់ទុន​លើ​ការ​ទិញ​ចូល​កីឡាករ​ថ្មី​ៗ៕

ប្រភព​ព័ត៌​មាន៖ BBC

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188BET ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.