លោក Klopp ចង់ឲ្យ Liverpool មានការប្រថុយបន្តិច ដើម្បីស្វែងរកខ្សែបម្រើថ្មី
លោក Jurgen Klopp បានជំរុញឲ្យម្ចាស់ក្លិប Liverpool ហានធ្វើការ «ប្រថុយបន្តិច» ខណៈដែលគ្រូបង្វឹកនៃក្រុមហង្សក្រហមរូបនេះ កំពុងតែស្វែងរកខ្សែបម្រើថ្មីម្នាក់ នៅមុនពេលបិទទីផ្សារដោះដូរកីឡាករនៅថ្ងៃព្រហស្បតិ៍។ លោក Klopp បានទទួលការគាំទ្រពីក្រុមហ៊ុន Fenway Sports Group ដែលជាម្ចាស់ក្លិប
Liverpool ដើម្បីនាំយកខ្សែប្រយុទ្ធ Darwin Nunez ពីក្លិប Benfica ក៏ដូចជាការនាំយក Fabio Carvalho និង Calvin Ramsay កាលពីចុងរដូវកាលមុន។ ការទិញចូលកីឡាករទាំងនោះ បានធ្វើឲ្យ Liverpool ចំណាយប្រាក់ច្រើនជាង100លានផោន (ស្មើនឹង116លានដុល្លារអាមេរិក) ប៉ុន្តែ ពួកគេក៏បានលក់ចេញកីឡាករច្រើនផងដែរ។ ទោះបីជាយ៉ាងណា លោក Klopp កំពុងតែស្វែងរកកីឡាករដែលអាចរ៉ាប់រងនៅតំបន់បម្រើ ក្រោយពីមានបញ្ហារបួសកីឡាករជាច្រើន និងជំរុញឲ្យក្រុមហ៊ុន Fenway Sports Group ធ្វើការប្រថុយប្រថាន ដើម្បីបំពេញការផ្ទេរកីឡាករម្នាក់។ នៅពេលដែលត្រូវបានចោទសួរថា លោកទទួលបានការគាំទ្រក្នុងទីផ្សារដោះដូរកីឡាករ ឬអត់ លោក Klopp បានប្រាប់អ្នកយកព័ត៌មានថា៖ «អ្វីដែលខ្ញុំមិនចូលចិត្តគឺថា ប្រសិនបើខ្ញុំនិយាយថា ខ្ញុំមិនប្រាកដចិត្តទេ បន្ទាប់មក អ្នកបែរធ្វើឲ្យវាក្លាយជារឿងធំភ្លាម។ ខ្ញុំចង់និយាយថា ខ្ញុំនឹងត្រៀមខ្លួនធ្វើការប្រថុយប្រថានបន្តិច។ យើងនឹងព្យាយាមទិញកីឡាករថ្មី រហូតដល់ថ្ងៃកំណត់ចុងក្រោយ»៕
ប្រភពព័ត៌មាន៖ Channel News Asia
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com
Comments are closed.