for your free time

- Advertisement -

លោក Klopp ថា Liverpool អាច​ហោះ​ហើរ​បាន​ម្តង​ទៀត ទោះ​ជួប​​ភាព​​ត្រដាប​ត្រដួស​

1

លោក Jurgen Klopp បាននិយាយ​ថា លោក​ពិត​ជា​យល់​ស្រប​ជាមួយ​នឹង​អ្នក​គាំទ្រ​របស់ Liverpool ដែល​បាន​រំពឹង​ទុក​ថា ក្រុមនេះ នឹង​ «ហោះ​ហើរ​ម្តង​ទៀត» នៅ​រដូវកាល​នេះ ប៉ុន្តែ បានប​ញ្ជាក់ថា ទម្រង់​លេង​របស់​ពួកគេមិន​អន់​​ដូច​ដែល​មានការរិះ​គន់ឡើយ​។ Liverpool បាន​ជួប​​លទ្ធផល​ដ៏​ខកចិត្ត​បំផុត​នៅ​ដើម​រដូវកាល​នេះនៃក្រប​ខ័ណ្ឌ

- Advertisement -

​Premier League ក្នុង​រយៈពេល​1ទស​វត្សរ៍កន្លង​មកនេះ និង​កំពុង​តែ​ដេញ​តាមពីក្រោយ​ក្រុម​កំពុងនាំ​មុខ Arsenal រហូត​ដល់ទៅ​​14ពិន្ទុ ក្រោយពី​បាន​រង​បរា​ជ័យនៅកីឡដ្ឋាន Emirates កាលពី​ថ្ងៃ​អាទិត្យ​។ បញ្ហា​របស់​លោក Klopp បាន​បន្ត ក្រោយពីការ​ប្រកួតនេះ ខណៈ​ដែល​ខ្សែ​បម្រើ​ស្លាប Luis Diaz នឹង​ត្រូវ​អវត្តមាន​រហូត​ដល់​8សប្តាហ៍ ដោយ​សារ​តែ​របួស​ជង្គង់ ខ្សែការ​ពារ Trent Alexander-Arnold នឹង​ត្រូវ​អវត្ត​មាន​2សប្តាហ៍ ដោយ​សារ​តែ​របួស​ក​ជើង ហើយ​ខ្សែ​ការ​ពារ Joel Matip ត្រូវ​អវត្តមាន​2សប្តាហ៍​ដែរ ដោយសារ​តែ​របួស​កំភួន​ជើង​​។ ខ្សែ​បម្រើ Jordan Henderson ក៏​ស្ថិតក្រោម​ការ​ស៊ើប​អង្កេត​ពី​សហ​ព័ន្ធកីឡា​បាល់ទាត់​អង់គ្លេស​ផងដែរ ក្រោយពី​ការ​ប៉ះ​ទង្គិច​ពាក្យ​សម្តី​ជាមួយនឹង​ខ្សែការ​ពារ Gabriel Magalhaes របស់ Arsenal ប៉ុន្តែ លោក Klopp បាន​បញ្ជាក់​ថា ប្រធានក្រុម​របស់​លោក កំពុង​តែ​ត្រៀមខ្លួន​រួច​រាល់​សម្រាប់ការ​ប្រកួត​ជាមួយ​នឹង Rangers ក្នុងក្រប​ខ័ណ្ឌ Champions League នៅ​រាត្រីនេះ​។ មុន​ពេល​ការ​ប្រកួត​ដ៏សំខាន់នេះ លោក Klopp បាន​សន្យា​ថា៖ «ខ្ញុំ​មិន​អាច​សន្យា​បាន​ថា យើងនឹង​ហោះហើរ​នៅថ្ងៃស្អែក​ឡើយ ប៉ុន្តែ យើង​នឹង​ប្រយុទ្ធ​រហូត​ទាល់​តែ​មាន​គេ​ប្រាប់​ថា ការ​ប្រកួត​នេះ​បញ្ចប់​ហើយ​»​៕

ប្រភព​ព័ត៌មាន៖ The Guardian

- Advertisement -

- Advertisement -

Comments are closed.