for your free time

- Advertisement -

Bayern ផ្តួល Viktoria Plzen ដើម្បីឈានទៅវគ្គ16ក្រុមចុងក្រោយនៃ Champions League

1

ការ​ស៊ុត​បាល់​បញ្ចូល​ទី​2គ្រាប់​របស់​កីឡាករ Leon Goretzka បាន​ជួយ​ឲ្យ Bayern Munich ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល 4-2 នៅ​លើ​ទឹកដីក្រុម Viktoria Plzen ក្នុងការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League កាលពីថ្ងៃ​ពុធ ដើម្បី​ជួយ​ឲ្យ​ក្រុម​របស់​អាល្លឺ​ម៉ង់​មួយនេះ ឈាន​ទៅ​វគ្គ​16​ក្រុម​ចុងក្រោយ​។ ក្រុម Bayern

- Advertisement -

ដែល​បាន​​បញ្ចប់​ដោយ​ការ​ឈរលេខ​1ក្នុង​ពូល​នៃក្រប​ខ័ណ្ឌ Champions League ក្នុងរាល់​​រយៈពេល​4រដូវ​កាល​ចុង​ក្រោយ​នោះ បច្ចុប្បន្នកំពុង​តែ​នាំមុខ​ក្នុងពូល C ដោយមាន​12ពិន្ទុ ពីការ​ប្រកួត​4លើក​។ ​ការ​ឈ្នះ​​កៅអី​ទៅ​វគ្គ​16ក្រុម​ចុងក្រោយ​​របស់​ពួក​គេ ត្រូវ​បាន​ធ្វើ​ឲ្យ​មានភាពច្បាស់​លាស់ តាមរយៈ​ការ​បញ្ចប់ក្នុងលទ្ធ​ផល​ស្មើ 3-3 រវាងក្រុម​ទាំង Barcelona និង Inter Milan ក្នុងការ​ប្រកួត​មួយ​គូផ្សេង​ទៀត​ក្នុង​ពូល​ដូចគ្នា​នេះ កាលពីថ្ងៃពុធ​​។ លោក Julian Nagelsmann គ្រូបង្វឹក​នៃក្រុម Bayern បាន​ឲ្យដឹងថា៖ «ការ​ប្រកួត​​ដែល​អ្នក​ស្ថិតជាក្រុម​ដែលមាន​ក្តី​សង្ឃឹម​ខ្ពស់ក្នុងការ​ឈ្នះ ហើយ​អ្នក​ត្រូវ​តែ​យក​ឈ្នះ ពិត​ជា​ផ្តល់នូវ​ការ​ស្វិត​ស្វាញ​។ យើង​មាន​12ពិន្ទុ យើ​ង​កំពុង​តែ​ស្ថិតក្នុង​វគ្គ​16​ក្រុម​ចុងក្រោយ ហេតុនេះ យើង​ពិត​ជា​រីក​រាយណាស់​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

- Advertisement -

- Advertisement -

Comments are closed.