for your free time

- Advertisement -

Liverpool ត្រៀមផ្តល់ការខកចិត្តដល់ Man City នៅថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ

2

ការ​ប្រកួត​របស់​ក្រុម Liverpool ជាមួយនឹងក្រុម Manchester City បាន​ក្លាយ​ការ​ប្រកួត​ដ៏រំភើបបំផុត​នា​សម័យ​ទំនើប​នៃក្រប​ខ័ណ្ឌ Premier League ក្នុង​យុគ​សម័យ​កាល​របស់​លោក Jurgen Klopp និង​លោក Pep Guardiola ប៉ុន្តែ ការ​ប្រកួតនៅ​ថ្ងៃ​អាទិត្យ ទី​16 ខែតុលា ចុងសប្តាហ៍នេះ នាកីឡដ្ឋាន Anfield អាច​​ជា

- Advertisement -

​ការ​បញ្ចប់​ក្តី​សង្ឃឹម​នៃការ​ប្រជែង​ដណ្តើម​ពាន​របស់ក្រុមហង្ស​ក្រហម​តែម្តង​។ ក្លិប​ទាំង​2 បាន​បង្ហាញពី​កម្រិតខ្លាំង​ដូចគ្នា​ក្នុង​កីឡា​បាល់ទាត់​អង់គ្លេស ក្នុ​ងរយៈ​ពេល​5​ឆ្នាំ​​ចុងក្រោយ​នេះ ខណៈដែល Man City បាន​យកឈ្នះ​លើ​ក្រុម Liverpool 2លើក​ក្នុងការ​ប្រជែង​ដណ្តើម​ពាន​ តាមរយៈ​ការ​នាំមុខ​ត្រឹម​តែ​1ពិន្ទុ​គត់ ក្នុង​រដូវ​កាល​ឆ្នាំ2018-2019 និ​ង​កាលពី​រដូវ​កាលមុន​។ ប៉ុន្តែ ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ត្រឹម​តែ​2លើក​គត់ ពីការ​ប្រកួត​បើកឆាក​8​លើកនៃក្រប​ខ័ណ្ឌ Premier League បាន​ធ្វើ​ឲ្យ​ក្រុម Liverpool តាម​ពីក្រោយក្រុម​កំពុងនាំមុខ Arsenal រហូត​ដល់​ទៅ​14​ពិន្ទុ និង​13ពិន្ទុ​តាមពីក្រោយ​ក្រុម Man City​។ ប៉ុន្តែ ផ្ទុយ​ទៅ​វិញ ក្រុម​ម្ចាស់ការ​ពារ​ជើង​ឯក​ Man City បាន​ស៊ុត​​បាល់បញ្ចូល​ទី​ជា​មធ្យម​ចំនួន​4គ្រាប់ក្នុង​1ប្រកួត ស្រប​ពេល​ដែល​​វត្ត​មាន​របស់ Erling Haaland បាន​ឈាន​ទៅ​រក​ភាពខ្លាំងមួយកម្រិត​ទៀត​។ លោក Guardiola មិនបាន​ដាក់​ឲ្យខ្សែ​ប្រយុទ្ធ Haaland ចូល​លេង​ឡើយ ក្នុង​ពេល​បញ្ចប់​ក្នុងលទ្ធផល​ស្មើ 0-0 ជា​មួយនឹងក្រុម Copenhagen កាលពីថ្ងៃ​អាទិត្យ ខណៈ​ដែល​លទ្ធ​ផល​នេះ គ្រប់គ្រាន់​ក្នុងការ​ជួយ​ឲ្យពួកគេ​ឈាន​ទៅ​វគ្គ​16​ក្រុម​ចុងក្រោយ​នៃក្រប​ខ័ណ្ឌ Champions League​ ខណៈ​ដែល​នៅ​សល់​ការ​ប្រកួត​2លើក​ទៀត​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.