for your free time

- Advertisement -

លោក Beckham កំពុងតែពិភាក្សាដើម្បីនាំយក Ronaldo ទៅក្លិប Inter Miami

2

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ដែល​បច្ចុប្បន្នកំពុង​តែ​​មាន​ភាព​ចម្រូង​ចម្រាស់​​ជាមួយនឹងក្លិប Manchester United អាច​នឹង​ស្ថិត​លើផ្លូវ​របស់​គេ​ទៅកាន់​ក្រប​ខ័ណ្ឌ​អាមេរិក ដើម្បីលេង​ឲ្យ​ក្លិប Inter Miami​។ គិត​ត្រឹម​នេះ តារា​ឆ្នើម​អន្តរ​ជាតិ​ព័រ​ទុយ​ហ្គាល់​​រូបនេះ កំពុង​តែ​​ស្ថិត​នៅ​ជាមួយនឹងក្រុម​ជម្រើស​​ជាតិ​របស់គេ ដើម្បី​ត្រៀមសម្រាប់​

- Advertisement -

យុទ្ធនា​ការ World Cup​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា រូបគេ​កំពុង​តែ​​បង្កើត​ឲ្យ​​មាន​​ការ​ចាប់​អារម្មណ៍​នានា ក្រោយពី​ការ​សម្ភាសន៍​របស់​គេ​ជាមួយនឹង​លោក Piers Morga​។ ក្នុងកិច្ច​សម្ភាសន៍នោះ ដែល​បាន​ចេញផ្សាយនៅ​ថ្ងៃ​ពុធ និង​ថ្ងៃព្រហស្បតិ៍ Ronaldo បាន​រិះ​គន់​ទាំង​ក្លិប​នេះ គ្រូបង្វឹក និង​ម្ចាស់​ក្លិប​។ រូប​គេ​​បាន​បញ្ជាក់ថា​ Man United មិន​ផ្តោត​លើ​កីឡា​ឡើយ​។ ផ្ទុយ​ទៅវិញ ម្ចាស់កម្មវិធី ប្រើប្រាស់ក្លិបនេះ​ជា​មធ្យោបាយ​ធ្វើ​ទីផ្សារ​ប៉ុណ្ណោះ​។ ជាលទ្ធ​​ផល វា​ហាក់​បង្ហាញ​ថា ពេលវេលា​របស់​គេនៅកីឡដ្ឋាន Old Trafford ជិតអស់​ហើយ​។ បើយោង​ទៅ​តាម​ព័ត៌មាន​នានា លោក Erik ten Hag ចង់​ឲ្យ Ronaldo ចាក​ចេញពីក្លិបនៅ​ខែមករា ដែល​ស្រប​ទៅនឹង​ម្ចាស់​ក្លិប​ត្រកូល Glazer ដែរ​។ ហេតុនេះ សមា​ជិក​ឈ្នះពាន Euro ឆ្នាំ​2016 ​រូបនេះ មាន​ក្លិប​ជាច្រើន​ដែល​ចង់​បាន​រូបគេ ហើយ​ក្លិបមួយក្នុង​ចំណោម​ក្លិប​ដែល​ឈាន​មុខ​គេ គឺ​ក្លិប Inter Miami របស់​លោក Beckham៕

ប្រភព​ព័ត៌​មាន៖ Worldsoccertalk

- Advertisement -

- Advertisement -

Comments are closed.