for your free time

- Advertisement -

ការទម្លាក់អេស្ប៉ាញ ពី World Cup ជួយឲ្យម៉ូរ៉ូកូ បង្កើតមោទនភាពក្នុងសង្គមអារ៉ាប់

3

អ្នក​គាំទ្រម៉ូរ៉ូកូ​រាប់​ពាន់នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​តាម​ដង​វិថីនានា ក្នុង​ទីក្រុង​ដូហា ដើម្បី​អប​អរ​ដល់​ប្រទេស​របស់​ពួក​គេ ចំពោះការ​ក្លាយ​ជា​ជាតិ​សាសន៍​​អា​រ៉ាប់​ដំបូង​គេ ដែល​បាន​ឈាន​ទៅ​ប្រកួត World Cup វគ្គ​8ក្រុម​ចុងក្រោយ កាលពីថ្ងៃ​អង្គារ ទី​6 ខែ​ធ្នូ​។ បើ​ទោះ​បី​​មាន​បញ្ហា​បន្តិ​បន្តួច​នៅ​ខាងក្រៅកីឡដ្ឋាន​ក៏ដោយ ប៉ុន្តែ ការ​ដណ្តើម​បាន​ជ័យ​ជម្នះ

- Advertisement -

​លើ​ក្រុម​ជម្រើស​ជាតិអេ​ស្ប៉ាញ បាន​ក្លាយ​ជា​ការ​អប​អរពី​មោទ​ន​ភាព​សង្គម​អា​រ៉ាប់ ពី​អ្នក​គាំទ្រ​ទូ​ទាំង​តំបន់​។ ក្រុម​របស់​លោក Walid Regragui បាន​កត់ត្រា​ជ័យ​ជម្នះ​ក្នុងការ​ស៊ុត​បាល់​ប៉េណាល់កាត់សេចក្តី​ក្នុងលទ្ធ​ផល 3-0 ក្រោយពី​ការ​ប្រកួតនេះ បាន​បញ្ចប់ក្នុ​ងលទ្ធផល​ស្មើ 0-0 បន្ទាប់​ពី​នាទី​បន្ថែម​15នាទី​2ដង​។ អ្នក​គាំទ្រ​ជាច្រើន បាន​​ប្រមូលផ្តុំ​គ្នា​នៅ​កណ្តាល​ផ្សារ Souq Waqif ក្នុង​ទីក្រុង​ដូហា ដែល​ជា​កន្លែង​ប្រមូលផ្តុំ​គ្នា​សម្រាប់​អ្នក​គាំទ្រ World Cup ស្រប​ពេល​ដែល​អ្នក​គាំទ្រ​ច្រើន​ពាន់នាក់ បាន​អង្គុយ​រង់​ចាំ​ជាក្រុម​ៗ នៅ​កន្លែង​ច្រក​ចូល​ផ្សេង​ៗ​គ្នា​។ ដោយ​តំរាប់​តាមការ​អប​អរ​​ក្រុម​កីឡាករ​របស់​ម៉ូរ៉ូកូ នៅខាងក្នុងកីឡដ្ឋាន Education City អ្នក​គាំទ្រ​ជាច្រើន បាន​គ្រវី​ទង់​ជាតិ​ប៉ា​ឡេស្ទីន ដើម្បី​បង្ហាញពី​​សាមគ្គីភាព​ផ្នែក​នយោ​បាយ ក្នុង​ព្រឹត្តិការណ៍ World Cup៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

 

- Advertisement -

- Advertisement -

Comments are closed.