for your free time

- Advertisement -

Messi រកបានគ្រាប់បាល់ថ្ងៃចូលលេងវិញ ខណៈ PSG បន្ថែមការនាំមុខ

3

ខ្សែ​ប្រយុទ្ធ Lionel Messi បានអប​អរ​ការ​វិល​ត្រឡប់​របស់​​គេ​ទៅកាន់ការ​ប្រកួត​វិញ បន្ទាប់ពី​យុទ្ធនាការ World Cup តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​1​គ្រាប់នៅ​តង់ទី2 ខណៈ​​ដែលក្រុម Paris St Germain បាន​បន្ថែម​ពិន្ទុ​នាំ​មុខ​របស់​ពួក​គេ​នៅលើ​តារាងក្រប​ខ័ណ្ឌ Ligue 1 រហូត​ដល់ទៅ​6ពិន្ទុ តាមរយៈ​ការ​យកឈ្នះ​លើ​ក្រុម Angers

- Advertisement -

ក្នុងលទ្ធ​ផល 2-0 កាលពីថ្ងៃពុធ​។ Messi ដែល​បាន​ឈ្នះពាន World Cup ជាមួយនឹងក្រុម​ជម្រើស​ជាតិអាហ្សន់ទីន​នោះ បាន​ទទួល​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពីអ្នក​គាំទ្រ​នៅកីឡដ្ឋាន Parc des Princes និង​បាន​ស៊ុត​បាល់​បំ​ប៉ោង​សំណាញ់ទី នៅនាទី ទី​72 ដើម្បី​បន្ថម​ទៅ​លើ​គ្រាប់​បាល់​បើកឆាក​របស់ Hugo Ekitike ដើម្បី​ជួយ​ឲ្យ​ក្រុម PSG មាន​47ពិន្ទុ​ពីការ​ប្រកួត​18​លើក​។ ស្រប​ពេល​ជាមួយ​គ្នានេះ ក្រុម RC Lens បាន​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​2​ដដែល ប៉ុន្តែ បាន​បាត់បង់2ពិន្ទុ ក្នុង​​ពេល​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ 2-2 ជា​មួយនឹងក្រុម Racing Strasbourg ដោយ​គ្រាប់​បាល់​ទាំង​អស់សុទ្ធ​សឹ​ង​បាន​កើតឡើង​នៅ​តង់ទី​1​។ ដោយឡែក ក្រុម​ឈរលេខ​3 Olympique de Marseille កំពុង​តែ​តាមពីក្រោយ​ក្រុម Lens ចំនួន​2ពិន្ទុ ដោយមាន​39ពិន្ទុ ក្រោយ​ពី​បានយកឈ្នះ​លើ​ក្រុម Troyes​ ក្នុង​លទ្ធ​ផល 2-0​៕

ប្រភព​ព័ត៌មាន៖ Channel News Asia

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.