for your free time

- Advertisement -

ក្លិប Arsenal យល់ព្រមទិញយកខ្សែបម្រើស្លាប Trossard ពីក្លិប Brighton

2

ក្លិប Arsenal បាន​យល់​ព្រមលើ​ការផ្ទេរ​មួយ ដើម្បីនាំ​យកខ្សែ​បម្រើស្លាប​អន្តរ​ជាតិ​បែលហ្ស៊ិក Leandro Trossard ពី​ក្លិប Brighton ក្នុង​តម្លៃខ្លួន​21លានផោន (ស្មើ​នឹង​26​លានដុល្លារ​អាមេរិក) ដោយ​បូក​រួម​ទាំង​ប្រាក់​ឧបត្ថម្ភ​នានា​ចំនួន​5​លាន​អឺ​រ៉ូ​ផ្សេង​ទៀត​។ ភ្នាក់​ងារ​តំណាង​ឲ្យ Trossard ទើប​តែ​បាន​បញ្ជាក់​កាលពី​ពេលថ្មី​ៗ​នេះ

- Advertisement -

ខ្សែ​បម្រើ​ស្លាប​វ័យ28​ឆ្នាំ​រូបនេះ ចង់​ចាក់​ចេញពីក្លិប Brighton ក្រោយពី​បែក​បាក់ទំនាក់​​ទំនង​ជាមួយនឹង​លោក​គ្រូបង្វឹក Roberto de Zerbi​។ ក្លិប Arsenal ដែលកំពុង​តែ​នាំមុខ​លើ​​តារាង​ក្រប​ខ័ណ្ឌ Premier League បាន​​ស្វែង​ដំណោះ​ស្រាយ​ភ្លាម​ៗ ក្រោយពី​ខក​ខាកក្នុងការ​នាំយ​ក​តារាឆ្នើម Mykhailo Mudryk​។ Trossard បាន​ស៊ុត​បាល់បញ្ចូល​ទី​7​គ្រាប់ និង​បាន​ជួយ​ឲ្យ​មិត្ត​រួមក្រុម​រក​បាន​៣​គ្រាប់​​ទៀត ក្នុងការ​ប្រកួត​16លើក​សម្រាប់ក្រុម Brighton នៅ​រដូវកាលនេះ​។ លោក De Zerbi អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លិប Brighton បាន​លុប​ឈ្មោះ Trossard ចេញពី​ជម្រើស​ទាំង​11នាក់​ដំបូង កាលពី​សប្តាហ៍មុន ក្រោយពី​បាន​រិះ​គន់​ឥរិយា​បថ​របស់​​កីឡាករ​រូបនេះ ក្នុង​ពេល​ហ្វឹកហាត់ ដែលនាំ​ឲ្យ​​លោក Comhair ប៉ះ​ទង្គិច​ពាក្យ​សម្តី​ជាមួយ​នឹង​លោក De Zerbi ដោយ​ចោទ​គ្រូបង្វឹក​រូបនេះ ថា បាន​ធ្វើ​ឲ្យ​កីឡាករ​របស់​ខ្លួន​មានភាព​អា​ម៉ាស់ និង​បាន​និយាយ​ថា៖ «ការ​ផ្ទេរ​ចេញ គឺ​ជា​ជម្រើស​ដ៏​មាន​អត្ថ​ប្រយោជន៍​បំផុត​»​។ Trossard ដែល​បាន​លេង​ក្នុង​តំបន់​បម្រើ​ស្លាប​​ឆ្វេង បាន​ចូលរួម​ជាមួយនឹងក្លិប Brighton ពីក្លិប Genk ក្នុងតម្លៃខ្លួន​15​លាន​អឺ​រ៉ូ​៕

ប្រភព​ព័ត៌​មាន៖ BBC

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.