for your free time

- Advertisement -

Man City វាយបកផ្តួល Spurs ក្នុងការប្រកួតដ៏រំភើបដើម្បីកាត់បន្ថយគម្លាត់ពី Arsenal

2

ក្រុម Manchester City បាន​វិល​ទៅកាន់ផ្លូវ​​នៃ​ជ័យ​ជម្នះ​វិញ ក្នុងការ​ប្រកួត​ដ៏​រំភើប ក្រោយពី​បាន​វាយ​បកតាមពីក្រោយ​2​គ្រាប់ ដើម្បី​ផ្តួល​ក្រុម Tottenham Hotspur ក្នុងលទ្ធ​ផល 4-2 កាលពីថ្ងៃពហស្បតិ៍ ខណៈ​ដែល​ជ័យ​ជម្នះនេះ បាន​ធ្វើ​ឲ្យ​ក្រុម​ម្ចាស់​កា​រពារ​ជើង​ឯក​មួយនេះ កាត់​បន្ថយ​ពិន្ទុ​តាម​ពីក្រោយ​​ក្រុមកំពុង​នាំមុខ Arsenal

- Advertisement -

មក​នៅ​ត្រឹម​5ពិន្ទុ​។ ដោយ​សម្លឹង​រក​ការ​គេច​ឲ្យ​ផុតពីការ​បរា​ជ័យ​​ជាលើក​ទី​3​ក្នុង​រាល់​យុទ្ធនាការ​ទាំង​អស់ ក្រុមMan City បាន​របូត​គ្រាប់​​បាល់​២​គ្រាប់​នៅ​តង់ទី​2 ក្រោយ​ពី​កីឡាករ Dejan Kulusevski និង Emerson Royal បាន​ស៊ុត​បាល់​បញ្ចូល​ទីក្នុង​ចន្លោះពេល​ដ៏​រហ័ស​។ ប៉ុន្តែ គ្រាប់បាល់​ស៊ុត​បញ្ចូល​ទី​3​គ្រាប់​ក្នុង​ចន្លោះ​ពេល​ត្រឹម​តែ​12នាទី​នៅ​តង់ទី​2 បាន​ផ្លាស់ប្តូរ​ស្ថានភាព​ទាំង​ស្រុង ខណៈ​​ដែល​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទីពីកីឡាករ Julian Alvarez, Erling Haaland និង Riyad Mahrez បាន​ជួយ​ឲ្យ Man City នាំមុខ​វិញ មុននឹង Mahrez បន្ថែម​1​គ្រាប់ទៀត​ដើម្បី​បំពេញ​ជ័យ​ជម្នះ​របស់ក្រុម​ខ្លួន​តែម្ត​ង​។ Mahrez បាន​ប្រាប់​ទូរ​ទស្សន៍ Sky Sports ថា៖ «អ្នក​នឹង​ធ្វើ​រាល់​អ្វី​ៗ​ទាំង​អស់ នៅ​ពេល​ដែល​អ្នក​ដេញ​តាមពីក្រោយ​ត្រឹម​តង់ទី​1​​។ ខ្ញុំ​គិត​ថា យើង​​​លេង​បានយ៉ាង​ល្អនៅ​តង់ទី​1។ អ្វី​ដែល​ជា​បញ្ហា​​របស់យើង​គឺ​គ្រាប់​បាល់​2គ្រាប់​ដែលយើង​បាន​របូត​»៕

ប្រភព​ព័ត៌មាន៖ Channel News Asia

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.