for your free time

- Advertisement -

Everton បណ្តេញលោក Lampard ពីតំណែងគ្រូបង្វឹក ក្រោយចាញ់ West Ham

1

ក្លិប​ទូកក្តោង Everton បាន​បណ្តេញ​លោក Frank Lampard ពី​តំណែង​ជា​អ្នក​ចាត់​ការ​ទូទៅ ក្រោយពី​ការ​កាន់​តំណែង​បាន​រយៈ​ពេល​តិច​ជាង​1ឆ្នាំ នា​កីឡដ្ឋាន Goodison Park​។ ការ​រង​បរា​ជ័យ​នៅលើ​ទឹកដីក្រុម West Ham កាលីថ្ងៃ​សៅរ៍ គឺ​ជា​ការ​ចាញ់​ជាលើក​ទី​9​របស់ Everton ក្នុង​ចំណោម​ការ​ប្រកួត​12លើក​នៃក្រ​ប​ខ័ណ្ឌ

 

Premier League​។ ពួក​គេកំពុង​តែ​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​19 ក្នុង​តារាង​ក្រប​ខ័ណ្ឌកំពូល ដោយមាន​15ពិន្ទុ​ពីការ​ប្រកួត20​លើក ពោល​គឺ​ឈរ​ពី​លើ​ក្រុម Southampton ដោយ​សារ​តែ​មាន​គ្រាប់បាល់​ស៊ុត​បញ្ចូល​ទីច្រើន​ជាង​។

- Advertisement -

លោក Lampard វ័យ​44​ឆ្នាំ ដែល​ជា​អតីត​ខ្សែ​បម្រើ​អន្តរ​ជាតិ​អង់គ្លេស បាន​ចូលជំនួស​កន្លែង​របស់​លោក Rafael Benitez កាលពី​ខែមករា ឆ្នាំ​2022 ក្នុង​ពេល​ដែលក្រុម Everton ស្ថិត​ក្នុង​ចំណាត់​ថ្នាក់លេខ​16 លើ​តារាង និង​បាន​ជួយ​ឲ្យ Everton គេច​ផុតពី​តំបន់កាត់ចោល​។ Everton បច្ចុប្បន្ន កំពុង​តែ​ស្វែង​រក​គ្រូបង្វឹក​ជា​​អចិន្ត្រៃយ៍​ជាលើក​ទី​6​របស់​ខ្លួន ក្នុង​រយៈ​ពេល​5ឆ្នាំ​។

ក្លិប បាន​ថ្លែង​អំណរគុណ​ដល់​លោក Lampard និង​បុគ្គ​លិក​គ្រូបង្វឹក​របស់​លោក ចំពោះ​សេវា​របស់ពួក​គេ អំឡុង​​រយៈពេល​12ខែកន្លង​មកនេះ​។ ក្រោយពី​លោក Lampard ត្រូវ​បាន​បណ្តេញ​ចេញ លោក Marcelo Bielsa អាច​នឹង​វិល​ទៅកាន់ក្រប​ខ័ណ្ឌ Premier League ដើម្បី​ដឹកនាំក្លិប Everton និង​ទទួល​ខុស​ត្រូវ​ក្នុងការ​សង្គ្រោះ​ពួក​គេ​ឲ្យ​គេចផុតពី​តំបន់កាត់ចោល​។

លោក Sean Dyche​ អតីត​អ្នក​ចាត់​កា​រទូទៅ​របស់​ក្លិប Burnley គឺ​ជា​ជម្រើស​មួយផ្សេង​ទៀត​។ គេ​ជឿជាក់​ថា លោក Moshiri បាន​ពិភាក្សា​ជាមួយនឹង​លោក Bielsa រួច​ជាស្រេច ទាក់ទង​នឹង​ការ​ចូល​ជំនួស​កន្លែង​របស់លោក Lampard នាកីឡដ្ឋាន Goodison Park​៕

ប្រភព​ព័ត៌​មាន៖ BBC

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.