for your free time

- Advertisement -

លោក Xavi៖ Barcelona នឹងត្រូវជួបក្រុមខ្លាំងបំផុត Man United នៅរាត្រីនេះ

1

ក្រុម Barcelona នឹង​ត្រូវ​ជួបក្រុម​ខ្លាំង​បំផុត​របស់ Manchester United ក្នុងការ​ប្រកួត​ជើង​ទី​2​នៃក្រប​ខ័ណ្ឌ Europa League វគ្គ​32​ក្រុម​ចុងក្រោយ នៅ​កីឡដ្ឋាន Old Trafford​។ នេះ​បើ​យោង​ទៅ​តាមការ​បញ្ជាក់​របស់​លោក Xavi Hernandez គ្រូបង្វឹកនៃក្រុមស្ថិតក្នុងក្រប​ខ័ណ្ឌ La Liga មួយនេះ កាលពីថ្ងៃពុធ​។

- Advertisement -

ក្រោយពី​បាន​វាយ​បក​ដើម្បី​តាមស្មើ​ក្នុង​លទ្ធ​ផល 2-2 ជាមួយនឹងក្រុម​របស់​ក្រប​ខ័ណ្ឌ Premier League ក្នុងការ​ប្រកួត​ដ៏រំភើបនៅ​កីឡដ្ឋាន Camp Nou លោក Xavi ជឿជាក់ថា ក្រុម​របស់​លោក ចាំ​បាច់​ត្រូវ​តែ​ស្ថិតក្នុងកម្រិត​លេង​ដ៏ខ្លាំង​បំផុត​របស់​ពួកគេ​នៅ​រាត្រីនេះ ដើម្បី​ឈាន​ទៅ​វគ្គ​16​ក្រុម​​ចុងក្រោយ​។

លោក Xavi បាន​ប្រាប់សន្និ​សីទ​សារ​ព័ត៌​មាន​កាលពីថ្ងៃពុធ​ថា៖ «វា​នឹងក្លាយ​ជា​ការ​ប្រកួត​ដ៏តាន​តឹង​មួយ​។ ក្រុម Manchester United គឺ​ជាក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​ខ្លាំង​បំផុត​នៅ​​អឺ​រ៉ុប​ នា​ពេលបច្ចុប្បន្ន ហើយ​ពួកគេ​កំពុង​តែ​បង្ហាញ​រាល់​ការ​ប្រកួត​ទាំង​ពួកគេ​»​។ គ្រូបង្វឹក​រូបនេះ បាន​បន្ថែម​ទៀត​ថា៖ «លោក​ Erik Ten Hag កំពុង​តែ​បំពេញ​ការ​ងា​រដ៏អស្ចារ្យ​។ ពួក​គេ​ជា​ក្រុមមួយ​ដែល​បង្ហាញពីភាព​ស្វិត​ស្វាញ ស្មារតី ការ​ស្រេក​ឃ្លាន និង​ការលេង​ប្រកប​ដោយ​ភាព​ស៊ី​សង្វាក់គ្នា​។ យើង​ចាំ​បាច់​ត្រូវ​តែ​​មានភាព​រឹង​មាំ​ដូចពួកគេ គ្រប់​កម្រិត​ទាំង​អស់ ដើម្បី​បង្ហាញពី​​កម្រិត​លេង និង​ភាព​ជឿជាក់​លើ​ទម្រង់លេង​របស់​យើង​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.