for your free time

- Advertisement -

លោក Potter សុំការគាំទ្រពីអ្នកគាំទ្រ នៅពេល Chelsea បើកទ្វារទទួល Dortmund

3

លោក Graham Potter គ្រូបង្វឹក​នៃក្រុម Chelsea បាន​ជំ​រុញ​ឲ្យ​អ្នក​គាំទ្រ បង្កើន​ការ​គាំទ្រ​របស់​ពួកគេ​នៅកីឡដ្ឋាន Stamford Bridge នៅ​រាត្រីនេះ ខណៈ​ដែល​ក្រុម​របស់​​លោក​សម្លឹង​រក​ការ​​វាយ​បក​ពីកា​តាមពីក្រោយ 1-0 ក្នុង​ការ​ប្រកួតក្រ​ខ័ណ្ឌ Champions League វគ្គ​16​ក្រុម​ចុក្រោយ​របស់​ពួក​គេ ក្នុង​ពេល​ប្រកួត​ជាមួយនឹងក្រុម​ឡើ​ង

ទម្រង់​លេង Dortmund​។ ក្រុម​របស់​អាល្លឺ​ម៉ង់​មួយនេះ បាន​កត់ត្រា​ជ័យ​ជម្នះ​​10​លើក​ជាប់​ៗ​គ្នា ក្នុង​រាល់​​​យុទ្ធ​នា​ការ​ទាំង​អស់ ក្នុង​នោះ​រាប់​បញ្ចូល​​ទាំង​ការដ​ណ្តើម​បាន​ជ័យ​ជម្នះ​ជាលើក​ទី​8​ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Bundesliga ផង​ដែរ ដោយ​បច្ចុប្បន្ន ពួក​គេ​ស្ថិតក្នុងចំណាត់ថ្នាក់​លេខ​2 ដោយ​មាន​​ពិន្ទុ​ស្មើ​ជាមួយនឹងក្រុម Bayern Munich ប៉ុន្តែ តាម​ពីក្រោយ​ដោយ​សារ​តែ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​តិច​ជាង​។

- Advertisement -

ដោយឡែក ក្រុម Chelsea បាន​ធ្លាក់​ចេញ​ពី​ពាន League Cup និង​ FA Cup និង​កំពុង​តែ​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​10 នៅលើ​តារាង Premier League ខណៈ​ដែល​ពាន Champions League គឺ​ជាក្តី​សង្ឃឹម​តែ​មួយ​គត់​របស់​ក្លិប ក្នុង​ការ​ឈ្នះនៅ​រដូវកាល​នេះ​។ ប៉ុន្តែ អ្នក​គាំទ្រ​កំពុង​តែ​ជួប​ការ​ខក​ចិត្ត ក្រោយពី Chelsea មិន​ស្គាល់​ឈ្នះ​សោះ​ពីការ​ប្រកួត​6​លើក​ជាប់​ៗ​គ្នា ក្រោយពី​បាន​ចំណាយ​ប្រាក់​ជិត​300លានផោន (ស្មើ​នឹង 360.81​ លាន​ដុល្លារ​អាមេរិក) កាលពី​ខែមករា ពោល​គឺ​ច្រើន​ជាង​ការ​ចំណាយ​សរុប​ក្នុងក្រ​ប​ខ័ណ្ឌ Bundesliga, La Liga, Serie A និង Ligue 1 ទៅ​ទៀត​។

លោក Potter បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កាលពីថ្ងៃចន្ទ នៅ​មុន​ពេល​​ការ​ប្រកួត​ជើង​ទី​2​ថា៖ «យើង​ចង់​ផ្តល់​ការ​លំបាក​ដល់ក្រុម Dortmund នៅលើ​ទឹកដី​របស់​យើង ក្នុងក្រប​ខ័ណ្ឌ Champions League ហើយ​យើង​ត្រូវ​ការ​អ្នក​គាំទ្រ​ដើម្បី​ធ្វើ​រឿង​នេះ​»​៕

ប្រភព​ព័ត៌​មាន៖  Channel News Asia

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.