for your free time

- Advertisement -

ការជួប PSG នឹងតេស្តសមត្ថភាពក្រុម Bayern ក្នុង Champions League រាត្រីនេះ

1

ក្រុម Bayern Munich នឹង​ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួលក្រុម Paris Saint-Germain នៅ​រាត្រីនេះ ដោយ​សម្លឹង​រក​ការផ្លាស់​ប្តូរ​ជោគ​វាស​នា​របស់​ខ្លួន ក្នុង​រដូវ​កាល​ឆ្នាំ​2022-2023 ក្រោម​ជំនួយ​ដ៏ធំ​ពី​តារា​ឆ្នើម Sadio Mane និង Matthijs de Ligt​។ ក្រោយពី​ក្រុម Bayern បាន​ឈ្នះពាន​លីគ​10​លើក​ជាប់​ៗ​គ្នា ការ​នាំ​យក​តារាឆ្នើម​ទាំង​2​

រូបនេះទៅកាន់​ទីក្រុង Munich បាន​កើត​ឡើង ក្នុង​គោល​បំណង​ដើម្បីលើក​ពាន​ក្រប​ខ័ណ្ឌ​អឺ​រ៉ុប​។

- Advertisement -

Bayern នឹង​វិល​ទៅកាន់​កីឡដ្ឋាន Allianz Arena ជាមួយនឹង​គ្រាប់​បាល់​នាំមុខ 1-0 ក្រោយពី​ Kingsley Coman អតីត​ខ្សែ​ប្រយុទ្ធ​របស់​ក្លិប PSG បាន​រក​គ្រាប់​បាល់បញ្ចូល​ទី​នៅ​តង់ទី2 នាកីឡដ្ឋាន Parc des Princes ក្នុងការ​ប្រកួត​ជើង​ទី​1 ខណៈ​ដែលកីឡាករ​រូបនេះ ក៏​រក​បាន​គ្រាប់បាល់​បញ្ចូល​ទី​ផងដសែរ ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ ក្នុង​រដូវកាល​ឆ្នាំ​2019-2020។ ក្រុម Bayern ត្រូវ​ការ​ត្រឹម​តែ​ស្មើ​ប៉ុណ្ណោះ ដើម្បី​គេចផុត​ពីការ​ធ្លាក់​ចេញ ដើម្បី​ឈាន​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​។

ប៉ុន្តែ ក្រុម Bayern នឹង​ត្រូវ​តែ​ព្យា​យាម​រា​រាំង​ខ្សែ​ប្រយុទ្ធ​ឡើង​ទម្រង់​លេង Kylian Mbappe ដែល​នឹង​វិល​ទៅ​ប្រកួត​វិញ​ពី​បញ្ហា​របួស ប្រសិន​បើ​ពួកគេ​ពិត​ជា​ចង់​រក្សា​ក្តី​សង្ឃឹមក្នុងការ​ឈ្នះពាន​ Champions League នៅ​​រដូវកាល​នេះ​។ កីឡាករ​រូបនេះ ដែលកាលពី​ខែ​ធ្នូ ​បាន​​ក្លាយ​ជាកីឡាករ​ដំបូង​គេ​ដែលបាន​ស៊ុត​បាល់បញ្ចូល​ទី​3​គ្រាប់ ក្នុង World Cup វគ្គ​ផ្តាច់​ព្រ័ត្រ បើ​គិត​ចាប់​តាំងពី​កីឡាករ Geoff Hurst ក្នុង​ឆ្នាំ​1966 បង្កើត​កំណត់ត្រា​ដ៏​គួរ​ឲ្យ​កត់សម្គាល់​តាម​រយៈ​ការ​ស៊ុត​បាល់បញ្ចូល​ទី​201​គ្រាប់ ពីការ​ប្រកួត247​​ប្រកួត ក្នុង​នាម​ជា​កីឡាករ​របស់ PSG​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.