for your free time

- Advertisement -

Bayern ផ្តួល PSG ដោយងាយ ខណៈ AC Milan ទម្លាក់ Spurs ដើម្បីទៅវគ្គ8ក្រុម

3

ក្រុម Bayern Munich បាន​យក​ឈ្នះ​​​លើ​ក្រុម Paris St-Germain យ៉ាង​ងាយ​ក្នុងលទ្ធ​ផល 2-0 ក្នុង​ការ​ប្រកួត​​ជើង​ទី​2​នៃក្រប​ខ័ណ្ឌ Champions League កាលពីថ្ងៃពុធ​។ ក្រុមយក្ស​របស់​អាល្លឺ​ម៉ង់​មួយនេះ បាន​ឈាន​ទៅ​វគ្គ​បន្ត​យ៉ាង​ងាយ ក្រោយពី​បាន​យកឈ្នះ​លើ​ក្រុម PSG ក្នុង​ការ​​ប្រកួត​ជើង​ទី​1 ក្នុងលទ្ធ​ផល 1-0 កាលពី​3​សប្តាហ៍​មុន​។

ខ្សែ​ប្រយុទ្ធ Eric-Maxim Choupo-Moting របស់ Bayern Munich បាន​ស៊ុត​បាល់​លើ​អតីត​ក្រុម​បស់​ខ្លួន នៅ​នាទី ទី​61 ហើយខ្សែ​បម្រើ Serge Gnabry បាន​បន្ថែម​គ្រាប់​បាល់​ទី​2 នៅ​នាទី ទី​89 ដើម្បី​​បំពេញ​ជ័យ​ជម្នះ​​ទាំង​2​ជើង​សម្រាប់ក្រុមខ្លួន ក្នុងលទ្ធ​ផល 3-0​។

- Advertisement -

លទ្ធ​ផល​នេះ បាន​ធ្វើ​ឲ្យ Bayern ក្លាយ​ជា​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​ដែលមានក្តី​សង្ឃឹម​ខ្ពស់​ក្នុងការ​​ឈ្នះ​ពាន និង​បាន​ធ្វើ​ឲ្យ​ក្រុម​ប្រជុំ​ដោយ​តារាឆ្នើមៗ​របស់ PSG ក្នុង​រាប់​បញ្ចូល​​ទាំង​ខ្សែ​ប្រយុទ្ធ Lionel Messi និង Kylian Mbappe ត្រូវ​បន្ត​រង់​ចាំ​1​រដូវ​កាល​ទៀត ដើម្បី​ប្រជែង​ពាន​ក្រប​ខ័ណ្ឌ​អឺ​រ៉ុប​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រុម​ម្ចាស់​ជើង​ឯក​7​សម័យ​កាល AC Milan ​បាន​ឈាន​ទៅ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​8​ក្រុម​ចុងក្រោយ​ជាលើក​ដំបូងក្នុង​រយៈពេល​11​ឆ្នាំ ក្រោយ​ពី​បាន​បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ 0-0 នៅ​លើ​ទឹកដីក្រុម Tottenham Hotspur ដើម្បី​ឈ្នះ​ទាំង​2​ជើង​ក្នុងលទ្ធ​ផល 1-0​។

ការ​ចាប់​ឆ្នោត​សម្រាប់​វគ្គ​8​ក្រុម​ចុងក្រោយ​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​17 ខែ​មីនា​៕

ប្រភព​ព័ត៌​មាន៖ BBC

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.