for your free time

- Advertisement -

លោក Arteta រិះគន់តំបន់ការពាររបស់ Arsenal ទោះវាយបកតាមស្មើ Sporting

2

លោក Mikel Arteta បាន​រិះ​គន់​ទៅលើ​ភាព​ទន់​ខ្សោយ​ក្នុង​តំបន់​ការ​ពារ​របស់​ក្រុម Arsenal បើ​ទោះ​បី​ក្រុម​កំពុង​តែ​នាំមុខលើ​តារាងក្រប​ខ័ណ្ឌ Premier League មួយនេះ បាន​វាយ​បក​ដើម្បី​តាមស្មើ​ក្នុងលទ្ធ​ផល 2-2 ជា​មួយនឹងក្រុម Sporting Lisbon ក្នុង​ការ​ប្រកួត​ជើង​ទី​1 នៃក្រប​ខ័ណ្ឌ Europa League វគ្គ​16​ក្រុម​ចុងក្រោយ

កាលពីថ្ងៃ​ព្រហស្បិ៍ក៏ដោយ​។ លោក Arteta ដែល​ជា​អ្នក​ចាត់ការ​ទូទៅ បានផ្លាស់ប្តូរ​កីឡាករ​ចំនួន​6​នាក់ ពីក្រុម​ដែល​ដែល​បានយកឈ្នះលើ​ក្រុម Bournemouth ក្នុងលទ្ធ​ផល 3-2 តាមរយៈ​ការ​ដាក់​ខ្សែ​ប្រយុទ្ធ Reiss Nelson ឲ្យ​ចូល​លេង​ក្នុង​ជម្រើស​ដំបូង ជាលើក​ទី​1 បើគិត​ចាប់​តាំងពី​ខែវិច្ឆិកា ហើយ​ក៏​បាន​ដាក់​ខ្សែ​ការពារ Jakub Kiwior ឲ្យ​ចូល​លេង​ជាលើក​ដំបូង​ផងដែរ​។

- Advertisement -

ក្រុម​ភ្ញៀវ​បាន​គ្រប់​គ្រង​ការ​ប្រកួតនៅ​ដើម​តង់ និង​បាន​រក​គ្រាប់បាល់នាំ​មុខមុន​នៅ​នាទី ទី​22 តាមរយៈ​គ្រាប់​បាល់​តែត​របស់ William Saliba ប៉ុន្តែ ក្រុម Sporting បាន​វាយ​បក​តាមស្មើ​វិញ​ ក្នុង​រយៈ​ពេល​​12​នាទី​ក្រោយមក នៅពេល​ដែល​ខ្សែ​ការ​ពារ Goncalo Inacio បាន​តែត​បាល់បញ្ចូល​ទី​​ ក្រោយ​ពីការ​ស៊ុត​បាល់​ចេញពី​ជ្រុង​ម្ខាង​។ ក្រុម​​ម្ចាស់​ផ្ទះ​បាន​រក​គ្រាប់​បាល់​នាំ​មុខ​វិញ តាមរយៈ​កីឡាករ Paulinho ប៉ុន្តែ ការ​ធ្វើ​ឲ្យ​បាល់​ចូល​ទីខ្លួន​ឯង​​របស់​ខ្សែ​​បម្រើ Hidemasa Morita បាន​ជួយ​ឲ្យ​ក្រុមរបស់​លោក Arteta តាមស្មើ​វិញ​តែម្តង​។

ទោះ​បី​ជា​យ៉ាង​ណា គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ាញ​រូបនេះ មិនមាន​ការ​រំភើប​ឡើយ ដោយ​សារ​តែ​ក្រុម​របស់​លោក បាន​របូត​គ្រាប់បាល់២​គ្រាប់ សម្រាប់​ការ​ប្រកួត​ជាលើក​ទី​2ជាប់​ៗ​គ្នា​។ លោក​បាន​ឲ្យដឹងថា៖ «វា​ពិត​ណាស់​ដែល​មាន​ចំណុច​ដែលយើង​ត្រូវ​តែ​កែ​សម្រួល​ ប្រសិន​បើ​យើង​ចង់​រក្សា​ការ​ឈ្នះការ​ប្រកួត​ជានិច្ច​នោះ​។ នៅពេល​ដែល​អ្នក​របូត​គ្រាប់​បាល់​២​គ្រាប់​ដ៏អន់​បែបនេះ​។ វា​ពិត​ជា​លំបាក​ណាស់​ក្នុង​ការ​ដណ្តើម​បាន​លទ្ធផល​ជាវិជ្ជ​មាន​នោះ​»​៕

ប្រភព​​ព័ត៌​មាន៖ Channel News Asia

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.