លោក Lampard បញ្ជាក់ថា ជាការសម្រេចចិត្តដ៏ងាយក្នុងការវិលទៅ Chelsea វិញ
នៅពេលដែលក្លិប Chelsea កោះហៅ លោក Frank Lampard បានទទួលស្គាល់ថា វាជាការសម្រេចចិត្តដ៏ងាយ ក្នុងការទទួលយកតួនាទីជាអ្នកចាត់ការទូទៅបណ្តោះអាសន្ន ក្នុងក្លិប ដែលរូបលោកបានបង្កើតកំណត់ត្រាជាច្រើន ឈ្នះពានចម្រុះ មុននឹងត្រូវបានបណ្តេញចេញពីតំណែងគ្រូបង្វឹក។ គ្រូបង្វឹកវ័យ44ឆ្នាំរូបនេះ ត្រូវបាន
ប្រកាសតែងតាំងជាផ្លូវការជាអ្នកចាត់ការទូទៅបណ្តោះអាសន្ន កាលពីថ្ងៃព្រសហ្បតិ៍ បន្ទាប់ពីការបណ្តេញលោក Graham Potter ចេញ ដែលនាំឲ្យលោក Lampard មានឱកាសដ៏មិននឹកស្មានដល់ដើម្បីទទួលបានតំណែងនៅកីឡដ្ឋាន Stamford Bridge។
លោក Lampard ដែលបានស៊ុតបាល់បញ្ចូលទី211គ្រាប់ក្នុងរាល់យុទ្ធនាការទាំងអស់សម្រាប់ក្លិប Chelsea និងបានឈ្នះពានចំនួន13 ក្នុងនាមជាកីឡាករនោះ ត្រូវបានបណ្តេញចេញពីតំណែងជាអ្នកចាត់ការទូទៅកាលពីខែមករា ឆ្នាំ2021 ក្រោយពីដឹកនាំការប្រកួតបាន84លើក និងត្រូវបានជំនួសដោយលោក Thomas Tuchel។ វាលវដ្តន៍សង្សាក្នុងកីឡាបាល់ទាត់ បានធ្វើឲ្យលោក Tuchel រងនូវការបណ្តេញចេញនៅខែកញ្ញា ហើយបន្ទាប់ លោក Potter បានចែកផ្លូវជាមួយនឹងក្លិបតោខៀវ កាលពីសប្តាហ៍មុន ស្របពេលដែលពួកគេស្ថិតក្នុងចំណាត់ថ្នាក់លេខ11នៅលើតារាង Premier League។
លោក Lampard មានភារកិច្ចក្នុងការធ្វើឲ្យ Chelsea មានតុល្យភាពឡើងវិញ ស្របពេលដែលម្ចាស់ក្លិបលោក Todd Boehly និងលោក Behdad Eghbali កំពុងស្វែងរកគ្រូបង្វឹកថ្មី៕
ប្រភពព័ត៌មាន៖ Channel News Asia
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com
Comments are closed.