for your free time

- Advertisement -

បែកធ្លាយ! Sane និង Mane វាយតប់គ្នា ក្នុងបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់

3

តារាឆ្នើម Sadio Mane និង Leroy Sane របស់​ក្រុម Bayern Munich បាន​ប៉ះ​ទង្គិច​គ្នា ក្នុង​បន្ទប់​ផ្លាស់ប្តូរ​សម្លៀក​បំពាក់ ក្រោយពី​ក្រុម​យក្ស​មួយនេះ បាន​រង​បរា​ជ័យ​ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Champions league វគ្គ​8​ក្រុម​ចុង​ក្រោយ ជើង​ទី​1 ក្រោមស្នា​ដៃក្រុម Manchester City កាលពីថ្ងៃអង្គារ​។ នេះ​បើយោង​ទៅ​តាម​ប្រពភព​ព័ត៌​មាន

- Advertisement -

​នានា​ក្នុង​ប្រទេស​អាល្លឺ​ម៉ង់​កាលពីថ្ងៃពុធ​។​ កា​សែត Bild និង Sky Sports អាល្លឺ​ម៉ង់ បាន​ចេញផ្សាយ​ថា Sane បាន​រង​​របួស​ត្រង់​បបូរ​មាត់ ក្នុង​ពេល​ប្រទូស្តរាយ​នោះ ហើយ​អ្នក​ទាំង​2 ដែល​គេ​ឃើញ​ថា ក៏​បាន​ឈ្លោះ​គ្នានៅលើ​ទីលាន​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​ដែរ​នោះ ត្រូវ​បាន​ឃាត់ និង​បំ​បែក​​ចេញ ដោយ​មិត្ត​រួមក្រុម​របស់​ខ្លួន​។ កា​សែត Bild បាន​ចេញផ្សាយ​បន្ថែម​ថា ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​សេ​ណេ​ហ្គាល់ Mane ដែល​ជាប់​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​​2សម័យ​កាល​របស់​អាហ្វ្រិក បាន​និយាយ​តវ៉ា​ចំពោះ​ពាក្យ​សម្តី​ដែល​ខ្សែ​បម្រើ​ស្លាប Sane បាន​និយាយ​ទៅកាន់​រូប​គេ ក្រោយពីក្រុម​ខ្លួន​បាន​រង​បរា​ជ័យ​ក្នុងលទ្ធផល 3-0 នា​កីឡដ្ឋាន Etihad​។

ជាមួយ​គ្នានេះ ក្លិប Bayern Munich មិន​បាន​ចេញការ​បក​ស្រាយ​ភ្លាម​ៗ​ឡើយ​។ ការ​រង​បរា​ជ័យ​នេះ គឺ​ជា​ការ​ចាញ់​ដ៏ធំបំផុត​របស់ក្រុម Bayern ក្នុងក្រប​ខ័ណ្ឌ Champions League បើ​គិត​ចាប់​តាំងពីចាញ់​ក្រុម Paris St Germain ក្នុង​លទ្ធផល 3-0 កាល​ពី​ឆ្នាំ​2017​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

- Advertisement -

- Advertisement -

Comments are closed.